(បរទេស)៖ ប្រភពពីលោក Mark Gurman មកពី Bloomberg បានឲ្យដឹងថា Apple កំពុងសិក្សាលើទីផ្សារ AI ហើយនាពេលដ៏ខ្លីខាងមុខនេះ មាន AI ចំនួន ១០ដែលត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅលើ iOS 18 និង macOS 15។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន MacRumors។

ខាងក្រោមនេះ គឺជាមុខងារ AI ទាំង ១០ដែលមាននៅលើកម្មវិធី Safari, Photos និង Notes៖

1. ការកែប្រែរូបភាពឱ្យកាន់តែស្អាត និងច្បាស់ជាងមុន
2. បកប្រែសំឡេង ឬបម្លែងសំឡេងដែលថតទុកទៅពាក្យ (Text)
3. ណែនាំខ្លឹមសារ ឬពាក្យឆ្លើយតបដោយស្វ័យប្រវត្តិនៅក្នុងប្រអប់សារ និងអ៊ីមែល
4. បង្កើតរូប Emoji ដោយស្វ័យប្រវត្តិទៅតាមស្ថានភាពជាក់ស្តែងនៃការសន្ទានៅក្នុងប្រអប់សារនីមួយៗ
5. ពង្រឹងបន្ថែមទៅលើមុខងារស្វែងរកនៅលើ Safari
6. ពង្រឹងទៅលើមុខងារស្វែងរកនៅក្នុង Spotlight ឱ្យកាន់តែច្បាស់ និងលឿនជាងមុន
7. Siri ឆ្លើយតបបានរហ័ស កាន់តែធម្មជាតិ និងត្រឹមត្រូវជាងមុន
8. ទទួលបានការពង្រឹង Siri នៅលើ Apple Watch ដោយមុខងារ AI ដូចគ្នា
9. ជួយសង្ខេបដំណឹងថ្មីៗដែលអ្នកប្រើប្រាស់បានខកខានទទួល
10. បង្កើតមុខងារថ្មីៗសម្រាប់ជំនួយដល់អ្នកសរសេរកូដ (Xcode) តាមរយៈ AI

គួរជម្រាបថា មុខងារទាំងនេះនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ WWDC ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ៕