(បាត់ដំបង)៖ ក្រុមហ៊ុន Express Food Group,. Co ltd ដែលហៅកាត់ថា អ៊ី អេហ្វ ជី ដែលជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីបើកដំណើរការជាផ្លូវការហាងការ៉េម «Dairy Queen®» មានទីតាំងនៅខេត្តបាត់ដំបងដែលជាហាងទី៣៤ របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ហាងការ៉េម «Dairy Queen®» គឺមានទីតាំងចំចំណុចកណ្ដាលនៃក្រុងបាត់ដំបងតែម្ដង ជាមួយនឹងការនាំមកជូននូវរូបរាងថ្មី ទាំងទីតាំងធំទូលាយ ការតុបតែងជាអត្តសញ្ញាណនៃក្រុងបាត់ដំបងតែម្ដង។ លើសពីនេះអតិថិជនដែលធ្វើដំណើរឆ្លងកាត់ អាចចូលមកទទួលយករសជាតិឆ្ងាញ់ ស្រស់ស្រាយ និងភាពសប្បាយរីករាយជាមួយហាងការ៉េម «Dairy Queen®» នៅសាខាថ្មីខេត្តបាត់ដំបងនេះបាន។

កម្មវិធីបើកដំណើរការ បានប្រព្រឹត្តិឡើងដោយក្រុមហ៊ុន ដែលល្បីខាងផ្នែកចំណីអារហារ គឺក្រុមហ៊ុន អី អេហ្វ ជី ជាមួយនឹងការចូលរួមកាត់ខ្សែបូរណ៍ បើកឲ្យដំណើរការជាផ្លូវការ ដោយនាយកគ្រប់គ្រងទូទៅ Mr. Martin Darby អ្នកគ្រប់គ្រងទូទៅ Ms. Angelique Tan និង ប្រធានផ្នែកប្រតិបត្តិ លោក ម៉ែន វិជ្ជា។

លោក Martin Darby នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន អី អេហ្វ ជី បានថ្លែងប្រាប់ថា «ការបើកដំណើរការនេះនឹងផ្ដល់ជូនអតិថិជន នូវបទពិសោធន៍នៃរសជាតិដ៏ឈ្ងុយឆ្ងាញ់គ្រប់ផលិតផលរបស់ហាងការ៉េម Dairy Queen® នៅក្នុងសហគមន៍ទាំងមូល។ យើងទាំងអស់គ្នាតាំងចិត្តក្នុងការផ្ដល់ជូនអតិថិជន ដើម្បីក្លាយជាកន្លែងដែលជាទីពេញចិត្តសម្រាប់គ្រួសារ ឬមិត្តភក្ដិនៅក្រុងបាត់ដំបងនេះតែម្ដង។ ក្នុងនាមជាម្ចាស់ម៉ាកយីហោ ដែលល្បីមកពីអាមេរិកមួយនេះ យើងទាំងអស់គ្នាពិតជាមានភាពសប្បាយរីករាយជាខ្លាំង ដែលយើងបានបើកដំណើរការហាងរបស់ខ្លួន នៅចំកណ្ដាលក្រុងបាត់ដំបង ហើយក៏ជាខេត្តមួយដែលគេស្គាល់ថា ជាខេត្តដែលល្បីស្រូវអង្ករប្រចាំប្រទេសកម្ពុជា»។

សូមបញ្ជាក់ថា ហាងការ៉េម «Dairy Queen®» មានការរចនាបទថ្មីបែបទំនើប កន្លែងអង្គុយមានផាសុខភាព ជាមួយនឹងការផ្ដល់ជូន អ៊ីនធឺណីត ល្បឿនលឿន ជាកន្លែងល្អសម្រាប់សិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស ឬ អ្នកធ្វើការ ជាមួយការរីករាយជាមួយផលិតផល ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ដូចជាការ៉េមផ្កាប់កែវ ប្លីហ្សាដ ដែលគ្រប់គ្នាស្គាល់ថាជាអត្តសញ្ញាណ របស់ហាងការ៉េមលំដាប់ពិភពលោក Dairy Queen®, Hotdog, ភេសជ្ជៈ ការ៉េមខេក និងផលិតផលជាច្រើនមុខទៀតផងដែរ៕