(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យាអាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងរចនាសម្ពន្ធផ្នែកខាងក្រោមជុំវិញតួនិរតី និងតួពាយ័ព្យប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោមខ្លាំង។

ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេស បានប្រមូលបំណែកឥដ្ឋដែលបាក់បែក និងពុកផុយមកធ្វើការពង្រឹងដោយរៀបផ្គុំតាមទីតាំងដើមឡើងវិញ ព្រមទាំងបិទបាយអតាមចន្លោះប្រហោងដើម្បីការពារជម្រាបទឹក ព្រមទាំងពពួកសត្វល្អិតផ្សេងៗ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរា បានអនុវត្តជាប្រចាំដើម្បីថែរក្សាប្រាសាទលលៃជាទីសក្ការៈឱ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត។

សូមបញ្ជាក់ថា ប្រាសាទលលៃត្រូវបានសាងឡើងក្នុងសតវត្សទី៩ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរ៕