រភ្នំពេញ៖ ធ្លាប់តែឃើញគេតាំងឡាន និងម៉ូតូនៅក្នុងផ្សារទំនើប តែឥលូវនេះមានដល់ទៅស៊ីក្លូនៅក្នុងផ្សារទំនើបតែម្ដង។

ពិព័រណ៍អន្តរជាតិ Melt Summer Party គឺជាពិព័រណ៍តាំងគ្រឿងថែសម្រស់នៅលើស៊ីក្លូលើកទី១ មានទាំងផលិតផល កូរ៉េ ខ្មែរ ថៃ ដែលមានប្រូម៉ូសិនជាច្រើនដូចជា ១ថែម១, ២ថែម ១ និងប្រូម៉ូសិនពិសេសរហូតដល់ 30% ចាប់ពីថ្ងៃទី៣ ដល់៤ ខែមិថុនា ឆ្នាំ២០២៤។ អ្វីដែលកាន់តែពិសេសនោះក្រៅពីការតាំងផលិតផលជាមួយនឹងតម្លៃពិសេសនោះ អតិជនក៏អាចធ្វើការតេស្តជាមួយផលិតផលដោយឥតគិតថ្លៃនៅទីតាំងផ្ទាល់ផងដែរនៅកន្លែងសាកល្បងផលិតផល មានទាំងការលេងហ្គេមដើម្បីឈ្នះរង្វាន់ជាច្រើនថែមទៀតផង។

បន្ថែមពីនោះបងប្អូនក៏អាចមកថតរូបលេងកំសាន្តជាមួយស៊ីក្លូខ្មែរយើងជាច្រើន ដែលមានតាំងនៅពិព័រណ៍ជាន់ផ្ទាល់ដីផងដែរ។ ចាំដល់អង្កាលទៀត! សល់តែ១ថ្ងៃទៀតតែប៉ុណ្ណោះ កុំឲ្យឱកាសនេះរំលងទៅអោយសោះ។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល មានម្ចាស់ជាកូនខ្មែរ សុទ្ធ១០០% បានក្តោបក្តាប់វិស័យលក់រាយ ដោយបានវិនិយោគទឹកប្រាក់ប្រមាណជាជាង ៣០០ លានដុល្លារ សាងសង់ ផ្សារទំនើបខ្នាតអន្តរជាតិ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយដំណើរការបានមួយឆ្នាំ គិតមកដល់បច្ចុប្បន្ននេះ មានហាងល្បីៗទាំងជាតិ និងអន្តរជាតិ ជាង១០០ហាង ដែលកំពុងមានវត្តមានក្នុងផ្សារទំនើបខ្នាតអន្តរជាតិ ដែលមានម្ចាស់ជាកូនខ្មែរនេះ៕