(សៀមរាប)៖​ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តចុះប្រគល់ប្រាក់រង្វាន់១២៥លានរៀលដល់អតិថិជនដែលមានសំណាងជាប់ជាប្រចាំ ដោយក្នុងសប្តាហ៍នេះអ្នកមានសំណាងគឺកសិករម្នាក់នៅខេត្តសៀមរាប ។

​បន្ទាប់ពីប្រគល់ទឹកប្រាក់រង្វាន់ធំដល់អ្នកនៅខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តតាកែវ និងខេត្តកណ្តាល ដែលជាកម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនោះ ថ្ងៃទី៤ ខែមិថុនានេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានបន្តនាំយករង្វាន់១២៥លានរៀលទៅប្រគល់ដល់ដៃកសិករដាំដំឡូងម្នាក់ទៀតដែលមានសំណាង រស់នៅភូមិរំចេក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាអ្នកមានសំណាងទី២នៅក្នុងខេត្តបេតិកភណ្ឌពិភពលោកមួយនេះ។

បុរសដែលមានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូ​វទឹកប្រាក់១២៥លានរៀលរូបនេះមានឈ្មោះ ឃន ឃី អាយុ ៤៣ឆ្នាំ។លោកបាន​ឱ្យដឹងថា បច្ចុប្បន្ននេះ បើនិយាយពីកម្រិតជីវភាពគ្រួសារគឺមានការខ្វះខាតខ្លាំង ព្រោះគ្មានមុខរបរអ្វីក្រៅពីធ្វើស្រែចម្ការ ដាំដំឡូង ដែលក្នុងមួយឆ្នាំអាចទទួលបានចំណូលប្រមាណ ២ ទៅ ៣ លានរៀលតែប៉ុណ្ណោះ ​ព្រមជាមួយនឹងការស៊ីឈ្នួលចិញ្ច្រាំដំឡូងឱ្យគេដោយក្នុងមួយសប្ដាហ៍បានចំណូល១៦ម៉ឺនរៀល ខណៈដែលមានកូន និងក្មួយនៅក្នុងបន្ទុកចំនួន៣នាក់។

ដោយឡែក កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ពេលទៅលេងបាល់ទះនៅចុងភូមិ បានទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ចំនួន១កំប៉ុង ទុកទទួលទានពេលលេងកីឡាហត់ ប៉ុន្តែនៅល្ងាចនោះមិនបានទទួលទានទេ និងយកមកផ្ទះ។ លុះព្រឹកឡើងយកមកគាស់ដើម្បីទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម ខ្លួនពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំងស្ទើរតែមិនជឿភ្នែកខ្លួនឯង និងបានហៅប្រពន្ធ និងកូន រួមទាំងបងប្អូនឱ្យជួយមើលទាំងអស់គ្នា ហើយក៏បានទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។

លោក ឃន ឃី បានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ១២៥លានរៀលនេះ នឹងយកមួយចំនួនសងបំណុលគេ និងសាងសង់ផ្ទះឱ្យបានសមរម្យជាងសព្វថ្ងៃ ហើយនៅសល់ប៉ុន្មានទុកសម្រាប់ទិញដីស្រែ និងចំការពង្រីកបន្ថែម ដើម្បីអាចមានលទ្ធភាពបង្ករបង្កើនបានច្រើនជាងបច្ចុប្បន្ននេះ។

ជាចុងក្រោយ លោក ឃន ឃី ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ!