(ប៊ែរឡាំង)៖ អាល្លឺម៉ង់ កំពុងបង្កើនការការពារសន្តិសុខ មុនការចាប់ផ្តើមព្រឹត្តិការណ៍ European Championship នៅថ្ងៃទី១៤ ខែមិថុនាខាងមុខ ឆ្លើយតបចំពោះការគំរាមកំហែង ពីអ្នកកាន់សាសនាឥស្លាម, ជនក្បត់ជាតិ, បុគ្គលហិង្សា និងការវាយប្រហារតាមប្រព័ន្ធអ៊ឺនធឺណេត។ នេះបើតាមសម្តី រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ លោកស្រី Nancy Faeser បានលើកឡើងនៅថ្ងៃអង្គារ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

អាល្លឺម៉ង់ រំពឹងថា នឹងមានមនុស្ស ២.៧លាននានក់ ចូលរួមទស្សនាការប្រកួតនៅកីឡដ្ឋានទូទាំងប្រទេស និងប្រមាណ ១២លាននាក់ នៅក្នុងតំបន់អ្នកគាំទ្រ សម្រាប់ការទស្សនាពីខាងក្រៅ។ លោកស្រី Faeser បានលើកឡើង។ ប៉ុន្តែការភ័យខ្លាចផ្នែកសន្តិសុខ បានកើតឡើង បន្ទាប់ពីមានការវាយប្រហារបានកើនឡើង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

លោកស្រី Faeser បានបញ្ជាក់ថា មិនមានការចង្អុលបង្ហាញជាក់លាក់ណាមួយ អំពីការគំរាមកំហែងនោះទេ ប៉ុន្តែអាល្លឺម៉ង់ នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីធានាថាព្រឹត្តិការណ៍ខាងមុខ មានសុវត្ថិភាព៕