(ភ្នំពេញ)៖ TRIBE Phnom Penh Post Office Square TRIBE Phnom Penh Post Office Square ស្ថិតនៅតាមដងទន្លេមេគង្គដ៏ស្រស់ត្រកាល ក្នុងតំបន់​ប្រៃសណីយ៍ដ៏រស់រវើក រួមបញ្ចូលគ្នានូវមរតកអាណានិគមបារាំង និងស្ថាបត្យកម្មខ្មែរថ្មី។ ជាកន្លែង សម្រាប់កិច្ចសហការ និងអន្តរកម្មសង្គម ដែលមានទីតាំងជិត ទៅនឹងទីតាំងសំខាន់ៗរបស់រាជធានីភ្នំពេញ។

បន្ទប់របស់យើងផ្តល់នូវទីកន្លែងស្នាក់នៅ នៃរចនាបទ និងផាសុខភាព ជាមួយនឹងការតុបតែងលម្អិតដ៏ប្រណីតជាច្រើនទៀត​ នៅគ្រប់បន្ទប់របស់យើងទាំងអស់។

ការរចនាប្រកបដោយប្រសិទ្ធភាព និងភាពឆ្លាតវៃជាមួយនឹងអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ និងគ្មានអ្វីដែលអ្នកមិនត្រូវការនោះទេ។ បូករួមទាំងអស់អំពីភាពសាមញ្ញ លាយឡំជាមួយនឹងការរចនាប្រកបដោយគុណភាព និងបច្ចេកវិជ្ជាចុងក្រោយបង្អស់ - បង្អួចជាប់ដល់ពិដាន គ្រែ និងគ្រឿងបរិក្ខារដែលជាចំណុចពិសេស របស់យើង កម្រាលដែលមានគុណភាពខ្ពស់។ គេង, សម្រាក, អាន, សាកថ្មឡើងវិញ និងកម្សាន្ដតាមរចនាបទទំនើប។

Hemisphere Sky Bar ដែលជាកន្លែងទទួលទានអាហារឈានមុខគេរបស់សណ្ឋាគារ ជាមួយទិដ្ឋភាពនៃទីក្រុងដ៏អស្ចារ្យ​ គួបផ្សំនឹងម៉ឺនុយស្រាក្រឡុកដ៏សម្បូរបែប​ និងអាហារតាមបែបលោកខាងលិច។ ការចែករំលែកសេចក្ដីស្រលាញ់​តាមការញុំាអាហាររួមគ្នា និងភាពរស់រវើកដែលមិនចេះរីងស្ងួត វាជាការជួបជុំដ៏ល្អឥតខ្ចោះ ដែលលោកអ្នកអាចរកបានពី Hemisphere Sky Bar។​

«កិច្ចប្រជុំ និងការប្រារព្ធកម្មវិធី» ទទួលបានបទពិសោធន៍នៃផាសុកភាព និងភាពងាយស្រួលបំផុតជាមួយនឹងកន្លែងរៀបចំព្រឹត្តិការណ៍ដ៏សម្បូរបែបរបស់យើង - ល្អឥតខ្ចោះសម្រាប់ព្រឹត្តិការណ៍អាជីវកម្មបន្ទាប់របស់អ្នក ឬការប្រារព្ធកម្មវិធីផ្ទាល់ខ្លួនរបស់អ្នក!។​

Co-working Space នៅក្នុង TRIBE Phnom Penh ត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការរបស់អ្នកប្រកបដោយការច្នៃប្រឌិត ការបង្កើតគំនិតថ្មីៗ ដែលអាចជាទីកន្លែង សំរាប់ជួបជុំសហគ្រិន នឹងជាទីកន្លែងធ្វើការបែបឯករាជ្យ ដែលផ្ដល់អោយនូវបរិយាកាសការងារ និងគ្រឿងបរិក្ខារ ប្រកបដោយសុខដុមរមនា។ ដែលមានម៉ោងបើកដំណើរការចាប់ពីម៉ោង 08:00 ដល់ 20:00។

Social Hub ដែលមានមុខងារនឹងជាទីកន្លែង ទំនាក់ទំនងសង្គមដ៏រស់រវើក ស្ថិននៅជាន់ផ្ទាល់ដីនៃ TRIBE Phnom Penh បើកដំណើរការ ២៤ម៉ោងសម្រាប់អ្នកដែលស្វែងរកការសម្រាក ឬផលិតភាព។

TRIBE Express​ មាន បម្រើម្ហូបអាហារសម្រន់ដូចជា នំសាំងវិច និងភេសជ្ជៈដែលមានសុខភាពល្អ រួមជាមួយនឹងកាហ្វេរសជាតិឆ្ងាញ់ពិសារ។ បើកដំណើរការ ២៤ម៉ោងជារៀងរាល់ថ្ងៃ, លោកអ្នកនឹង រីករាយជាមួយកន្លែងអង្គុយមាន ភាពស្ងប់ស្ងាត់ ​និងផាសុខភាពរបស់យើង ។ Happy Hours ចាប់ពីម៉ោង 3:00 ដល់ 5:00 ល្ងាច ជារៀងរាល់ថ្ងៃ។

អាងហែលទឹករបស់យើង មានភាពស្ងប់ស្ងាត់ និងភាពឯកជន ជាប្រភេទទឹកប្រៃ។ លោកអ្នកអាចមក រីករាយនឹងការហែលទឹក ខណៈពេលកំពុងពិសាស្រាក្រឡុក។ មានទីតាំងនៅជាន់ L។ ម៉ោងដំណើការ​៖ ០៧:០០ ដល់ ២២:០០។
The Spa by Khmer Tonics ផ្តល់ជូននូវស្ប៉ាបែបទំនើប ផ្តល់ជូននូវបទពិសោធន៍ស្ប៉ាប្រកបដោយវិជ្ជាជីវៈ និងអស្ចារ្យ។

ស្ប៉ារបស់យើងមានមោទនភាពបង្ហាញពីការគិតគូរយ៉ាងប៉ិនប្រសប់នៃការព្យាបាលដោយធម្មជាតិ និងសរីរាង្គ និងការថែរក្សាស្បែក ដែលត្រូវបានបំផុសគំនិតដោយមរតកដ៏សម្បូរបែបនៃការព្យាបាលបែបប្រពៃណីខ្មែរ និងការអនុវត្តស្ប៉ាបែបបូព៌ាបុរាណ។

TRIBE Phnom Penh មានទីតាំងនៅផ្ទះលេខ ៤៧ កែងផ្លូវ ០១ ផ្លូវលេខ ៩៤ ដូនពេញ រាជធានីភ្នំពេញ។ សូមចូលមើលគេហទំព័ររបស់យើងនៅ all.accor.com/b5m5 (https://all.accor.com/hotel/B5M5/index.en.shtml)ឬផ្ញើអ៊ីមែលមកយើងតាម [email protected]សម្រាប់ព័ត៌មានបន្ថែម។  តាមដានពួកយើងនៅលើ Facebook (https://www.facebook.com/TribePhnomPenh) និង Instagram (https://www.instagram.com/tribe_phnompenh/) ឬ Subscribe ឆានែល Telegram (https://t.me/TRIBEPhnomPenh)  របស់យើងដើម្បីតាមដានពីការផ្សព្វផ្សាយ និងព្រឹត្តិការណ៍របស់យើង៕