(អាមស្ទឺដាម)៖ កីឡាករ Bart Verbruggen នឹងក្លាយជាអ្នកចាំទីដៃទី១ ក្នុងក្រុមជម្រើសជាតិហូឡង់ នៅឯព្រឹត្តិការណ៍ European Championship។ នេះបើតាមសម្តីគ្រូបង្វឹក Ronald Koeman ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

កីឡាករវ័យ ២១ឆ្នាំរបស់ក្លិប Brighton & Hove Albion រូបនេះ បានទទួលការជ្រើសរើសបែបនេះ បន្ទាប់ពីមានការរំពឹងទុកជាច្រើនសប្តាហ៍មកហើយ។

​«វាច្បាស់លាស់ហើយសម្រាប់ខ្ញុំ សម្រាប់រយៈពេលជាច្រើនសប្តាហ៍ដែល Bart នឹងត្រូវក្លាយជាអ្នកចាំទីដៃទី១»។ នេះបើតាមសម្តីគ្រូបង្វឹក Koeman បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន។

កីឡាករ Verbruggen បានលើកឡើងថា ការលេងក្នុងព្រឹត្តិការណ៍នេះ គឺជាក្តីសុបិនតាំងពីវ័យកុមារ បានក្លាយជាការពិត។

Verbruggen បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិជាលើកដំបូង កាលពីខែតុលាឆ្នាំមុន និងបានទទួលការកោះហៅ លេងឱ្យក្រុមជម្រើសជាតិ ចំនួន ៥លើកមកហើយដែរ៕

​គួរបញ្ជាក់ថា ហូឡង់ នឹងត្រូវប៉ះប៉ូឡូញ ជាការប្រកួតដំបូងក្នុងពូល D របស់ពួកគេ នៅទីក្រុង Hamburg នៅ Euro 2024៕