(អង់ការ៉ា)៖ ខ្សែការពារ Ozan Kabak របស់តួកគី នឹងខកខានការប្រកួតក្នុងព្រឹត្តិការណ៍ European Championship បន្ទាប់ពីរងរបួសជង្គង់ នៅអំឡុងពេលប្រកួតមិត្តភាពទល់នឹងអ៉ីតាលី។ នេះបើតាមសហព័ន្ធបាល់ទាត់តួកគី (TFF) ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

ខ្សែការពារកណ្តាលវ័យ ២៤ឆ្នាំ ដែលលេងនៅក្លិប Hoffenheim ក្នុងលីគ Bundesliga រូបនេះ ត្រូវបានសែងចេញពីទីលានប្រកួតក្នុងតង់ទី១ ខណៈតួកគីបានត្រឹមលទ្ធផលស្មើ គ្មានគ្រាប់បាល់ជាមួយអ៉ីតាលីនៅទីក្រុង Bologna។

សូមជម្រាបថា តួកគី នឹងលេងមិត្តភាព ជាមួយប៉ូឡូញ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ មុនពេលចាប់ផ្តើមយុទ្ធនាការ Euro 2024 ដោយការប្រកួតក្នុងពូល F របស់ពួកគេ ទល់នឹងហ្សកហ្ស៊ី នៅទីក្រុង Dortmund នាថ្ងៃទី១៨ ខែមិថុនាខាងមុខ៕