(ឡុងដ៍)៖ ខ្សែការពារកណ្តាលញញួរធំ ​West Ham United កីឡាករ Angelo Ogbonna បានចាកចេញពីក្លិប បន្ទាប់ពីរួមរស់បាន ៩ឆ្នាំ ជាមួយក្លិបដែលមានមូលដ្ឋាននៅភាគខាងកើតទីក្រុង London។ នេះបើយោងតាមក្លិបលេងនៅលីគ Premier League ហើយត្រូវបានសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

​កីឡាករអន្តរជាតិអ៉ីតាលី វ័យ ៣៦ឆ្នាំរូបនេះ បានបង្ហាញខ្លួន ២០១លើកនៅ Premier League សម្រាប់ក្លិប និងជាផ្នែកមួយនៃក្លិប ដែលបានឈ្នះពានរង្វាន់ Europa Conference League កាលពីរដូវកាលមុនដែរ។

អតីតកីឡាករក្លិប Juventus រូបនេះ បានជួបការលំបាក ជាមួយនឹងបញ្ហារបួសជាច្រើនលើក នៅអំឡុងពេលលេងនៅ West Ham ក្នុងនោះរួមទាំងបញ្ហាដាច់សរសៃចងជង្គង់ (ACL) ផងដែរ ដែលបានកើតឡើងកាលពីឆ្នាំ២០២១ ធ្វើឱ្យរូបលោកអវត្តមានពីការប្រកួតជិត ១ឆ្នាំ៕