(អ៉ីតាលី)៖ ក្លិប Napoli ដែលស្ថិតក្នុងលីគអ៉ីតាលី Serie A បានប្រកាសតែងតាំងលោក Antonio Conte ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ដែលមានកិច្ចសន្យារយៈពេល ៣ឆ្នាំ បន្ទាបពីលោកបានទំនេរពីការងារគ្រូបង្វឹកនេះ គិតចាប់ពីចាកចេញពីក្លិបអង់គ្លេស Tottenham Hotspur។

បុរសវ័យ ៥៤ឆ្នាំរូបនេះ មិនបានទំនេរពីការងារអ្នកចាត់ក្រុម គិតចាប់តាំងពីរូបលោកបានសម្រេចព្រមព្រៀងចាកចេញពីក្លិប Spurs បន្ទាប់ពីការយល់ព្រមទៅវិញទៅមកក្នុងខែមីនា ឆ្នាំ២០២៣ ក្រោយការដឹកនាំក្រុមបានរយៈពេល ១៦ខែ ក្នុងលីគអង់គ្លេស។

លោក Conte ក៏ស្ថិតក្នុងបញ្ជីជាគ្រូបង្វឹកឆ្នើមនៅលីគអឺរ៉ុប ដោយបានឈ្នះពានរង្វាន់ Premier League ក្នុងរដូវកាលដំបូងរបស់លោកនៅការដឹកនាំក្រុមតោខៀវ Chelsea អំឡុងរដូវកាល២០១៦-១៧ និងឈ្នះពានរង្វាន់ FA Cup ហើយត្រូវបានបណ្តេញចេញនៅឆ្នាំ២០១៨ នឹងធ្លាប់បានដឹកនាំក្រុម Juventus ឈ្នះពាន Serie A បានចំនួន ៣រដូវកាល ជាមួយក្រុម Inter Milan ក៏បាន ១លើកផងដែរ។

បញ្ជាក់ផងថា ក្លិប Napoli បានក្លាយជាក្រុមស្ថិតក្នុងលីគអ៉ីតាលី ទី៣ ដែលលោក Conte បានសម្រេចចុះកិច្ចសន្យាចូលដឹកនាំពេញសិទ្ធ ខណៈក្រុមនេះបានឈ្នះពាន Serie A កាលពីរដូវកាល២០២២-២៣ ក្រោយរង់ចាំអស់រយៈពេល ៣៣ឆ្នាំ ដ្បិតរដូវកាល២០២៣-២៤ បានបញ្ចប់ឈរនៅលេខរៀងទី១០ ក្នុងតារាងចំណាត់ថ្នាក់ ៕