(តាកែវ)៖ អ្នកខេត្តតាកែវ សប្ដាហ៍នេះមានឱកាសធំណាស់​ «ប៊ូសស្រ្តង មហាព្រឹត្តិការណ៍បីស្រ្តី» ឈ្នះរង្វាន់ម៉ូតូថ្មី ទូរសព្ទដៃទំនើបជាច្រើនគ្រឿង នឹងរៀបចំឡើងនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៥រសៀលតទៅ។

សប្ដាហ៍មុនៗ ប៊ូសស្រ្តងបានរកឃើញម្ចាស់ជ័យលាភីបីស្រ្តីយូរជាងគេ ៣ស្រុកហើយ ឈ្នះម៉ូតូថ្មីសរុប ៣គ្រឿង ទូរសព្ទដៃទំនើប ១៥គ្រឿង ដោយនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បីស្រ្តីបាន ៤ម៉ោង ៤២នាទី, នៅស្រុកចន្រ្ទា ខេត្តស្វាយរៀង បីស្រ្តីបាន ៤ម៉ោង ២៨នាទី និងនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បីស្រ្តីបាន ៣ម៉ោង ៥០នាទី។ សប្ដាហ៍នេះ អ្នកខេត្តតាកែវ មានបំណងចង់ប្រកួតបីស្រ្តីផ្ទាល់ អាចចុះឈ្មោះឥឡូវនេះ នៅទីតាំងប្រកួតផ្ទាល់បាន ឬតាមរយៈតំណភ្ជាប់ https://bit.ly/3KtYjHR ឬហ្វេសប៊ុកផេកផ្លូវការ BOOSTRONG ឬ ទូរសព្ទ ០៩៦ ៦៦ ៥៥ ០៥៣។

«ប៊ូសស្រ្តង មហាព្រឹត្តិការណ៍បីស្រ្តី» បំបែកកំណត់ត្រាពិភពលោក លើកតម្កើងស្រ្តីខ្មែរ បុរសបីស្រ្តីដោយក្ដីស្រលាញ់ច្រើនជាងគេ និងបានផ្ដល់រង្វាន់ដ៏ច្រើនអស្ចារ្យជួយសម្រួលដល់ជីវភាពបងប្អូនប្រជាជនខ្មែរតាមបណ្ដាខេត្តទូទាំងប្រទេស៕

*ប៊ូសស្រ្តងលើកតម្កើងស្ដ្រី! ស្រលាញ់ស្រ្តី ញ៉ាំប៊ូសស្ត្រង!