(ភ្នំពេញ)៖ ដោយមានការគាំទ្រពីសំណាក់ពីអ្នកអាណាព្យាបាលសិស្ស និងបទពិសោធន៍ក្នុងវិស័យអប់រំរយៈពេល១៦ឆ្នាំ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ប្រកាសបើកដំណើរការមជ្ឍមណ្ឌលថែទាំអប់រំកុមារតុច និងមត្តេយ្យសិក្សា ដែលទទួលកុមារចាប់ពីអាយុ១ឆ្នាំកន្លះឡើងដោយផ្តល់សេវាមើលថែទាំកុមារតូចកន្លះថ្ងៃ និងពេញមួយថ្ងៃ ព្រមទាំងបណ្ដុះស្មារតីជាមូលដ្ឋាននៃការបង្កើតចរិតលក្ខណ:មនុស្សពេញលេញ។

ការពង្រីកវិសាលភាពអប់រំសាខាទី១៣របស់ខ្លួននៅពេលនេះ គឺស្ថិតក្នុងបរិបទនៃការរីកចម្រើនជាបន្តបន្ទាប់របស់ពិភពលោក នាពេលបច្ចុប្បន្ននេះ ដែលការអប់រំកុមារតូចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស។

កុមារតូចស្ថិនក្នុងវ័យដំបូង គឺជាអំឡុងពេលដែលមាតាបិតា ឬ អ្នកផ្តល់សេវាអប់រំ កុមារតូចត្រូវផ្តល់អាហារូបត្ថម្ភ ឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យកោសិកាខួរក្បាល មានការលូតលាស់បានល្អ ព្រោះក្នុងដំណាក់កាលដំបូងនេះ កោសិកាខួរក្បាលកុមារ មានការលូតលាស់យ៉ាងឆាប់រហ័ស ក្នុងការអភិវឌ្ឍ និងការបណ្តុះបំណិនផ្សេងទៀត។

ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលថែទាំអប់រំកុមារតុច និងមត្តេយ្យសិក្សា បញ្ចូលកម្មវិធីអប់រំថ្មីៗមួយចំនួនបន្ថែមទៀត និងបំពាក់ឧបករណ៍លេងកម្សាន្តកុមារប្រកបដោយសុវត្ថិភាព ដើម្បីជួញជំរុញកុមារលូតលាស់ទាំងផ្លូវកាយ ផ្លូវចិត្ត បញ្ញា និងស្មារតី ក៏ដូចជាត្រៀមចូលរៀនថ្នាក់បឋមសិក្សាប្រកបដោយភាពជោគជ័យផងដែរ។

ដើម្បីទទួលបានព័ត៌មានលម្អិត និងឈ្វេងយល់បន្ថែមពីសេវាកម្ម និងកម្មវិធីសិក្សារបស់មជ្ឈមណ្ឌលថែទាំអប់រំកុមារតូច និងមត្តេយ្យ លោកអ្នកទំនាក់ទំនងតាមរយៈលេខ 015 863 123 ឬ 092 863 123 ហើយមជ្ឈមណ្ឌមានទីតាំងសិ្ថតនៅអគារលេខ ២១ និង២៣ ផ្លូវលេខ ៦ (ស្ថិតក្នុងបុរីពិភពថ្មី២០១១) ខណ្ឌសែនសុខ ឬតាមរយៈ Google Map: https://n9.cl/vtyp2