(ភ្នំពេញ)៖ ក្រុមហ៊ុន Goal Plus Trading Co., LTD ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Saisons Holding ដែលបាននាំចូលផ្តាច់មុខម៉ាស៊ីនត្រជាក់ ហ្វ៊ូជីអ៊ែ (FUJIAIRE) មកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញម៉ាស៊ីនត្រជាក់ ហ្វ៊ូជីអ៊ែ ដែលមានទីតាំងក្នុងផ្សារទំនើប DESIGN VILLAGE។

គួរបញ្ជាក់ផងដែរថា ម៉ាស៊ីនត្រជាក់ ហ្វ៊ូជីអ៊ែ (FUJIAIRE) គឺជាផលិតផលរបស់ប្រទេសជប៉ុន និងម៉ាឡេស៊ី មានបទពិសោធន៍ជាង៣៥ឆ្នាំ នៃវិស័យម៉ាស៊ីនត្រជាក់ ហើយជាផលិតផលដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសជប៉ុន ដែលឈានមុខគេលើទីផ្សារ។ ក្រុមហ៊ុនម៉ាស៊ីនត្រជាក់ហ្វ៊ូជីអ៊ែ មានរោងចក្រផ្ទាល់ខ្លួនដែលអាចផ្គត់ផ្គង់គ្រប់តម្រូវការរបស់អតិថិជន នាំចេញទៅកាន់ទីផ្សារពិភពលោកជាង៣០ប្រទេស។

បច្ចុប្បន្ន ម៉ាស៊ីនត្រជាក់ ហ្វ៊ូជីអ៊ែ (FUJIAIRE) បានចែកចាយទៅកាន់ គម្រោងធំៗជាច្រើនចាប់ពីបុរី ខុនដូរ វីឡា ភោជនីយដ្ឋាន អគារ ទីតាំងបង្ហាញរថយន្ត និងមានដេប៉ូចែកចាយទូទាំងប្រទេសកម្ពុជា។

ម៉ាស៊ីនត្រជាក់ ហ្វ៊ូជីអ៊ែ (FUJIAIRE) ទទួលបានកេរ្តិ៍ឈ្មោះនិងភាពជឿជាក់លើគុណភាពព្រមទាំងសេវាកម្ម ពីបណ្តាប្រទេសនានារួមមាន កាតា បារ៉ែន ហ្ស៊កដានី អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត គុយវ៉ែត អាហ្រ្វិកខាងត្បូង ឥណ្ឌា បង់ក្លាដែស ស្រីលង្កា ហុងកុង ម៉ាកាវ វៀតណាម ប្រ៊ុយណេ ឥណ្ឌូនេស៊ី ហ្វីលីពីន និងបណ្តាប្រទេសជាច្រើនផ្សេងទៀត និងមានរោងចក្រនៅ ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ និងប្រទេសចិន។

លោក ងន ដេវីដសំបូរ អគ្គនាយកក្រុមហ៊ុន Saihan Partners Co., LTD មានឱ្យដឹងថា ប្រទេសកម្ពុជា ស្ថិតក្នុងតំបន់ត្រូពិចមានអាកាសធាតុក្តៅហើយសើម ប្រជាជនកម្ពុជា ជួបប្រទះអាកាសធាតុក្តៅខ្លាំងស្ទើតែបន្លះឆ្នាំរៀងរាល់ឆ្នាំ ជាពិសេសមានការកើនកំដៅពីមួយឆ្នាំទៅមួយឆ្នាំ។ កត្តារីកចម្រើនសេដ្ឋកិច្ច បំលាស់ប្តូរការរស់នៅពីផ្ទះឈើ មកផ្ទះថ្ម ការរីកចំរើនវិស័យសំណង់ អគារធំៗ ជាកត្តាជំរុញតម្រូវការ ម៉ាស៊ីនត្រជាក់ពេញមួយឆ្នាំ ដែលធ្វើឲ្យក្រុមហ៊ុនយើងឃើញសក្តានុពល ក្នុងការវិនិយោគលើវិស័យម៉ាស៊ីនត្រជាក់។

អគារតាំងបង្ហាញទី១ របស់ម៉ាស៊ីនត្រជាក់ ហ្វ៊ូជីអ៊ែ (FUJIAIRE) បានបើកទ្វារសម្រាប់បម្រើសេវាកម្មជូនអតិថិជនកម្ពុជានាថ្ងៃនេះ ជាមួយនឹងទីតាំងបន្ថែមដែលត្រូវបានគ្រោងសម្រាប់ការពង្រីកជាយុទ្ធសាស្រ្តពេញមួយឆ្នាំ និងដំណាក់កាលជាបន្តបន្ទាប់។ ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយចំពោះអនាគត ហើយមានបំណងបន្តសកម្មភាពយូរអង្វែងរបស់ខ្លួន លើទីផ្សារលក់រាយនៅប្រទេសកម្ពុជា៕