(ម៉ាទ្រីដ)៖ អតីតខ្សែប្រយុទ្ធអេស្ប៉ាញ Fernando Torres ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម B របស់ក្លិប Atletico Madrid។ នេះបើយោងតាមក្លិបលេងនៅលីគ La Liga បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

Torres វ័យ ៤០ឆ្នាំ រកបានជាង ១០០គ្រាប់ ក្នុងរយៈពេលនៃការលេង ២អាណត្តិនៅក្លិប Atletico។

លោកបានជួយអេស្ប៉ាញ ឈ្នះពានរង្វាន់ European Championship ក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១២ និងពានរង្វាន់ World Cup ជាលើកដំបូងរបស់ពួកគេ ក្នុងឆ្នាំ២០១០។

ខ្សែប្រយុទ្ធរូបនេះ ក៏ធ្លាប់លេងឱ្យក្លិប Liverpool, Chelsea និងក្លិប AC Milan ផងដែរ​៕