(ភ្នំពេញ)៖ អ្នកស្រី ភី សុខអេង អាយុ៣២ឆ្នាំ មុខរបរធ្វើការរោងចក្រ ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ១គ្រឿង ពីភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង លេខរៀង០៥៣ នៅភូមិត្រពាំងថ្លឹង ស​ង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

អ្នកស្រី សុខអេង បានប្រាប់ថា ជាធម្មតា ក្រោយពីសម្រាកការងារញុំាបាយថ្ងៃត្រង់ គាត់តែងតែទិញប៊ូសស្រ្តងត្រជាក់ៗញុំា១កំប៉ុង ប៉ុន្តែថ្ងៃនេះមានសំណាងធំគាស់ផាច់ឃើញរូបឡានភ្លាម រត់ស្រែកហ៊ោផ្អើលពេញរោងចក្រ ចៃដន្យមិនទាន់ចេះបើកឡាន ហើយនៅលីវទៀត គាត់ក៏ប្រកាសរកបុរសណាស្មោះស្នេហ៍ចេះបើកឡាន មកធ្វើតៃកុងឡានផ្ទាល់ខ្លួនភ្លាមៗតែម្ដង។

ប៊ូសស្រ្តង ឆ្ងាញ់ខ្លាំង ស្វាងចែស រហូតមានអតិថិជនញុំាគ្រប់ទីកន្លែង ហើយត្រូវរង្វាន់ឡានច្រើនជាងគេ៕