(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបញ្ជាក់ជូនដល់សាធារណជនឱ្យបានជ្រាបច្បាស់ថា លក្ខខណ្ឌកញ្ចប់អាពាហ៍ពិពាហ៍របស់ស្រាបៀរកម្ពុជា ជាកញ្ចប់រង្វាន់សម្រាប់ផ្តល់ជូនតែអតិថិជនដែលជាវស្រាបៀរកម្ពុជាសម្រាប់រៀបចំមង្គលការប៉ុណ្ណោះ ទើបមានសុពលភាពក្នុងការទទួលរង្វាន់ពីកញ្ចប់នេះ។

ក្រោយពេលការចាប់បានសន្លឹកឆ្នោត ក្រុមការងាររបស់ក្រុមហ៊ុនត្រូវគោរពទៅតាមគោលការណ៍ និងលក្ខខណ្ឌ មុនពេលបើករង្វាន់ដោយការផ្ទៀងផ្ទាត់ទៅលើឯកសារ (អត្តសញ្ញាណបណ្ណរបស់ស្វាមីភរិយា សន្លឹកឆ្នោតដែលមានលេខបណ្ណត្រូវរង្វាន់ លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ រូបថតរៀបការ និងធៀបការ) ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ។

ក្នុងលក្ខខណ្ឌមិនមានឯកសារណាមួយមកបញ្ជាក់ឱ្យគ្រប់ទៅតាមលក្ខខណ្ឌដូចបានកំណត់នោះ នឹងត្រូវទុកជាអាសារបង់។
ក្នុងករណីអតិថិជនជាវកញ្ចប់អាពាហ៍ពិពាហ៍របស់ស្រាបៀរកម្ពុជា ដើម្បីយកទៅឡើងផ្ទះ ខួបកំណើត ឬជប់លៀងផ្សេងៗ ហើយចៃដន្យទទួលបានសន្លឹកឆ្នោតនោះ ក្រុមហ៊ុនសុំរក្សាសិទ្ធិមិនប្រគល់រង្វាន់ជូននោះទេ ដោយសាររង្វាន់នេះផ្ដល់ជូនអតិថិជនដែលគោរពទៅតាមលក្ខខណ្ឌរៀបអាពាហ៍ពិពាហ៍ច្បាស់លាស់តែប៉ុណ្ណោះ។

សូមបញ្ជក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបញ្ហាក់ពីការប្រកាន់យកនូវគោលការណ៍របស់ខ្លួន ដោយប្រគល់រង្វាន់ជូនអតិថិជនដែលជាវកញ្ចប់អាពាហ៍ពិពាហ៍ពិតប្រាកដតែប៉ុណ្ណោះ ដូចដែលមានបញ្ជាក់ច្បាស់តាមរយៈការផ្សព្វផ្សាយនាពេលកន្លងមក៕