(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួង​ព័ត៌មាន​ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ ដើម្បីអបអរសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន» នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍នេះ រៀបចំឡើងចាប់ពីម៉ោង៖ ៦ល្ងាច ដល់ ៩:៣០ យប់ នៅនៅមុខសាលមហោស្រពកោះពេជ្រ (រាជធានីភ្នំពេញ) ដោយមានការចូលរួមសម្តែងពីកំពូលតារាចម្រៀងប្រុស-ស្រី ពិធីករ-ពិធីការិនី និង Dj ល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីការប្រគំតន្រ្តីដ៏អស្ចារ្យ បងប្អូនអាចចូលរួមទស្សនាស្តង់ពិព័រណ៍ និងកម្មវិធីល្បងប្រាជ្ញាផ្សេងៗ ដើម្បីទទួលបានរង្វាន់អនុស្សាវរីយជាច្រើនផងដែរ។

សូមទាញយកកម្មវិធីទូរសព្ទ NoDrugApp: https://go.gov.kh/mptc/nodrugapp របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃ !