(ប៊ែកឡាំង)៖ ខ្សែបម្រើស្លាបវ័យជំទង់ Lamine Yamal បានក្លាយជាកីឡាករវ័យក្មេងជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់ព្រឹតិ្តការណ៍ European នៅពេលដែលលោក លេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ ទល់នឹងក្រុមជម្រើសជាតិក្រូអាត ក្នុងពូល B នាព្រឹត្តិការណ៍ Euro 2024 នៅថ្ងៃសៅរ៍។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

Yamal ដែលចាប់ផ្ដើមការប្រកួតនៅអាយុ ១៦ឆ្នាំ និង៣៣៨ថ្ងៃនោះ បានយកឈ្នះលើកំណត់ត្រាចាស់ដែលបង្កើតឡើងដោយកីឡាករ Kacper Kozlowski របស់ប៉ូឡូញ ដែលមានវ័យ ១៧ឆ្នាំ និង ២៤៦ថ្ងៃនៅពេលដែលលោក បានបង្ហាញខ្លួនជាលើដំបូង ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០។

សូមជម្រាបថា Yamal បានចូលរួមក្នុងទម្រង់ប្រយុទ្ធរបស់អេស្ប៉ាញ ដោយមានកីឡាករ Nico Williams, ខ្សែប្រយុទ្ធកណ្តាល និងប្រធានក្រុម Alvaro Morata៕