(ប៉ារីស)៖ ខ្សែប្រយុទ្ធ Kylian Mbappe បានលើកឡើងថា ក្លិបថ្មីរបស់លោក Real Madrid នឹងមិនអនុញ្ញាតឱ្យចូលរួមជាមួយមាន់គកបារាំង ដើម្បីប្រកួតប្រជែងមេដាយនៅអូឡាំពិករដូវក្តៅនេះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័កីឡា BBC នៅថ្ងៃនេះ។

តារាជើងស៊ុត វ័យ ២៥ឆ្នាំរូបនេះបានព្រមព្រៀងក្នុងការផ្ទេរគ្មានតម្លៃខ្លួន ដើម្បីចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ នៅពេលចប់កិច្ចសន្យាជាមួយ Paris Saint Germain របស់បារាំងនាថ្ងៃទី៣០ ខែមិថុនាបានថ្លែងថា «គោលដៅក្លិបថ្មីរបស់ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំនឹងមិនមែនជាផ្នែកមួយនៃការប្រកួតអូឡាំពិកទៀតទេ។ នោះមកពីមូលហេតុអ្វី ខ្ញុំក៏យល់រឿងនេះដែរ។ ខ្ញុំនឹងចូលរួមជាពួកគេចាប់ពីខែកញ្ញាតទៅ ដោយនោះពុំមែនជាវិធីដ៏ល្អ ក្នុងការចាប់ផ្តើមដំណើរផ្សងព្រេង»

គួរបញ្ជាក់ផងថា ព្រឹត្តិការណ៍កីឡាចម្រុះអូឡាំពិក រដូវក្តៅទីក្រុងប៉ារីស ប្រទេសបារាំង បាល់ទាត់ផ្នែកបុរសនឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែកក្កដា ពោលគឺមានរយៈពេល ១០ថ្ងៃគត់ ក្រោយចប់ការប្រកួតពានរង្វាន់ជើងឯកអឺរ៉ុប Euro 2024 នៅអាល្លឺម៉ង់ ដ្បិតអូឡាំពិនឹងបញ្ចប់ទៅវិញនាថ្ងៃទី០៩ ខែសីហា ជាង ១សប្តាហ៍ប៉ុណ្ណោះ នៅមុនពេលលីគកំពូលអេស្ប៉ាញ La Liga ចាប់ផ្តើមរដូវកាលថ្មី។

បាល់ទាត់ផ្នែកនៅអូឡាំពិក លេងឈុតក្រោមអាយុ ២៣ឆ្នាំ (U-23) ក៏ប៉ុន្តែមានកីឡាករលើសអាយុ ៣នាក់ផងដែរ ក្នុង ១ក្រុមជម្រើសជាតិរបស់ពួកគេ ដ្បិតបារាំង អតីតជើងឯកពានអឺរ៉ុប ២សម័យកាល ក៏ជាទីចាប់អារម្មណ៍សម្រាប់ Euro លើកទី១៧ នេះដែរ។

ទន្ទឹមគ្នានោះ លោក Didier Deschamps ក៏រំពឹងក្លាយជាអ្នកចាត់ការទូទៅលំដាប់ទី២ លើលោក ក្នុងនាមគ្រូបង្វឹកដែលឈ្នះជើងឯកអឺរ៉ុបទាំងជាកីឡាករ និងគ្រូបង្វឹក ក្រោយពេលលោក Berti Vogts ធ្វើបានជាមួយអាល្លឺម៉ង់៕