(អាល្លឺម៉ង់)៖ ក្រុមជម្រើសជាតិរ៉ូម៉ានី ពេលនេះយកបាន ៣ពិន្ទុដំបូងយ៉ាងសំខាន់ពីការប្រកួតឈ្នះក្រុមអ៊ុយក្រែន ក្នុងប្រកួតបើកឆាកក្នុងពូល E នៃវគ្គចែកពូលព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប European Championship 2024 ដែលមានអាល្លឺម៉ង់ ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតជំនាន់ទី១៧ នេះ ។

នេះជាការយកបាន ៣ពិន្ទុដំបូងជាបណ្តោះអាសន្នរបស់ក្រុមរ៉ូម៉ានី ស្ថិតក្រោមការដឹកនាំដោយលោក Edward Lordanescu ដែលជាការធ្វើបានដោយកីឡាករ Nicolae Stanciu, Razvan Marin និងកីឡាករ Denis Dragus ដ្បិតក្រុមអ៊ុយក្រែន ក៏ព្យាយាមស្វែងរកគ្រាប់បាល់ជាច្រើនលើកតែមិនបានសម្រេចនោះទេ ។

នេះជាការរកបាន ៣ពិន្ទុដំបូងពីការលេងវគ្គចែកពូលរបស់ក្រុមរ៉ូម៉ានី ក្នុងពានរង្វាន់បាល់ទាត់អឺរ៉ុប ខណៈកាលពីឆ្នាំ២០១៦ ពួកគេបានធ្លាក់ត្រឹមវគ្គនេះ ជាមួយការរកបានតែ ១ពិន្ទុប៉ុណ្ណោះ ។

តាមរយៈលទ្ធផលនេះធ្វើឱ្យក្រុមរ៉ូម៉ានី រកបាន ៣ពិន្ទុយ៉ាងសំខាន់ក្នុងពូល E ជាបណ្តោះអាសន្ន ពីការ ប្រកួតដំបូងនេះ ខណៈនៅមាន ២ប្រកួតទៀតត្រូវប៉ះក្រុមប៊ែលហ្ស៊ិក និងក្រុមស្លូវ៉ាគី នៅការស្វែងរកកៅអីឡើងវគ្គ ១៦ក្រុមជាបន្ត ៕