(ដតម៉ាន់)៖ ការប៉ះទង្គិចគ្នាមួយប្រាវ បានកើតឡើងក្នុងចំណោមអ្នកគាំទ្រ នៅកីឡដ្ឋាន Dortmund BVB Stadion មុនការប្រកួតក្នុងព្រឹត្តិការណ៍ Euro 2024 រវាងក្រុមជម្រើសជាតិតួកគី និងក្រុមហ្សកហ្ស៊ីនាយប់ថ្ងៃអង្គារ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

អ្នកគាំទ្រប្រមាណ ៤០នាក់ មកពីក្រុមផ្សេងគ្នា បានជាប់ពាក់ព័ន្ធក្នុងការវាយគ្នារយៈពេលខ្លី ហើយប៉ូលិសបានបំបែកពួកគេចេញពីគ្នាផងដែរ។ នេះបើតាមសម្តីអ្នកយកព័ត៌មាន Reuters នៅក្នុងកីឡដ្ឋានបានប្រាប់ឱ្យដឹង៕