(ប៊ែកឡាំង)៖ កីឡាករ Filip Kostic របស់ក្រុមជម្រើសជាតិស៊ែប៊ី នឹងត្រូវចាកចេញពីការប្រកួតក្នុងព្រឹត្តិការណ៍ European Championship ហើយត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីខ្សែបម្រើស្លាបរូបនេះ បានរងរបួសសរសៃចងជង្គង់របស់លោក ក្នុងការប្រកួតចាញ់ ១-០ របស់ស៊ែប៊ី ក្រោមថ្វីជើងក្រុមអង់គ្លេស។ នេះបើតាមការបញ្ជាក់ពីក្រុម ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

Kostic ត្រូវបានបង្ខំឱ្យចាកចេញពីទីលាននៅនាទីទី៤៣ បន្ទាប់ពីប៉ះទង្គិចគ្នា ជាមួយខ្សែបម្រើអង់គ្លេស Jude Bellingham ហើយវេជ្ជបណ្ឌិតរបស់ក្រុមជម្រើសជាតិបានបញ្ជាក់ថា កីឡាករវ័យ ៣១ឆ្នាំរូបនេះ ចាំបាច់ត្រូវការពេលវេលា យ៉ាងហោចណាស់ ២សប្តាហ៍ ដើម្បីជាសះស្បើយវិញដែរ៕