(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងបិទដំណើរការសេវាកម្ម «ទិញឥឡូវ បង់ពេលក្រោយ»«buy now, pay later» នៅទីផ្សារសហរដ្ឋអាមេរិក ខណៈដែលក្រុមហ៊ុនយក្សនេះនឹងងាកទៅបើកដំណើរការកម្មវិធីប្រាក់កម្ចីថ្មីជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។

ក្រុមហ៊ុន Apple បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកប្រើប្រាស់នឹងអាចទទួលបានប្រាក់កម្ចីបង់រំលស់ដែលផ្តល់ជូនតាមរយៈឥណទាន ប័ណ្ណឥណពន្ធ និងអ្នកផ្តល់ប្រាក់កម្ចី នៅពេលពិនិត្យចេញជាមួយ Apple Pay ហើយគ្រោងនឹងដាក់ដំណើរការនៅចុងឆ្នាំនេះ។ Apple បានបន្ថែមទៀតថា «ដំណោះស្រាយកម្ចីបង់រំលស់ថ្មីនឹងអាចឱ្យក្រុមហ៊ុននាំយកជម្រើសការទូទាត់ដែលអាចបត់បែនបានដល់អ្នកប្រើប្រាស់កាន់តែច្រើននៅទូទាំងពិភពលោក ដោយសហការជាមួយធនាគារ និងអ្នកផ្តល់ប្រាក់កម្ចីដែលបើក Apple Pay»

យោងតាមឯកសារជំនួយរបស់ Apple បានកត់សម្គាល់ថា «Apple Pay Later»«ទិញឥឡូវ បង់ពេលក្រោយ» នឹងលែងផ្តល់ប្រាក់កម្ចីថ្មីទៀតហើយ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ដែលមានស្រាប់នឹងមិនប៉ះពាល់នោះទេ។ Apple Pay Later ត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បែងចែកការទិញជាបួនការទូទាត់ក្នុងរយៈពេល ៦សប្តាហ៍ដោយមានការប្រាក់ ឬថ្លៃសេវាឡើយ៕