(ភ្នំពេញ)៖ តារាចម្រៀងស្រីល្បីឈ្មោះប្រចាំក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា ត្រូវបានមហាជន និងអ្នកគាំទ្រដឹងថា បានបាត់មុខពីពិភពសិល្បៈចម្រៀង អស់រយៈពេលមួយខ្យល់ធំមកហើយ ខណៈដែលការបាត់មុខនេះ គឺដោយសារតែអ្នកនាង ឱក សុគន្ធកញ្ញា មានផ្ទៃពោះកូនទី២ ដែលត្រូវការការមើលថៃទាំយ៉ាងយកចិត្តទុកដាក់ ទម្រាំដល់ថ្ងៃសម្រាល។ យ៉ាងណាមិញ បន្ទាប់ពីសម្រាលបុត្រទី២រួចមក មិនបានប៉ុន្មានខែផង តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញខ្លួនជាសាធារណៈឡើងវិញ ដោយក្ដីនឹករលឹកដល់អ្នកគាំទ្រ ក្នុងនាមជាទូតសុឆន្ទៈ (BA) តំណាងផលិតផល «ខូសហ្សិនហង្ស 6in1» ដែលមានអ្នកនាង ហង្ស ម៉ារិនី និងអ្នកនាង សាយ គន្ថាណា ជាអគ្គនាយិកាក្រុមហ៊ុន។

តារាចម្រៀងសំនៀងក្រអួនក្រអៅ ក្រសោបបានប្រជាប្រិយភាពរាប់ឆ្នាំ ឱក សុគន្ធកញ្ញា បានទទួលស្គាល់ថា ពិតជាបានបាត់មុខមួយរយៈធំ ឃ្លាតឆ្ងាយពីការងារសិល្បៈ ដែលធ្វើឲ្យអ្នកគាំទ្រ និងមហាជនទន្ទឹងរង់ចាំស្នាដៃថ្មីរបស់នាងពិតមែន ប៉ុន្តែការបាត់មុខនេះ គឺនាងជាប់ដៃបំពេញកាតព្វកិច្ចគ្រួសារដ៏ល្អរបស់នាង ពោលគឺការរពពោះកូនទី២ ហើយទើបតែឆ្លងទន្លេរួចរាល់កាលពីពេលថ្មីៗនេះ។ ឱក សុគន្ធកញ្ញា បានថ្លែងទាំងអារម្មណ៍សប្បាយរីករាយ ដែលបានមកជួបបងប្អូនអ្នកគាំទ្រជាសាធារណៈឡើងវិញ ទោះបីជាមិនស្ថិតនៅក្នុងការប្រគំតន្រ្តីក្ដី។ ការមានឱកាសបានក្លាយជាទូសុឆន្ទៈរបស់ផលិតផល «ខូសហ្សិនហង្ស 6in1» គឺរូបនាងពិតជាប្លែក និងចាប់អារម្មណ៍ ព្រោះថាកន្លងមកនាងកម្រនឹងទទួលធ្វើជាទូតសុឆន្ទៈ តំណាងឲ្យផលិតផលណាមួយឡើយ។

តារាចម្រៀង ឱក សុគន្ធកញ្ញា បានបន្ថែមថា ទោះបីជាអ្នកនាង បានយល់ព្រមធ្វើជាទូតសុឆន្ទៈផលិតផល «ខូសហ្សិនហង្ស 6in1» នេះក្ដី​ ប៉ុន្តែអ្នកនាងបានពិនិត្យយ៉ាងល្អិតល្អន់ ទៅលើគុណភាព ការវេចខ្ចប់ សោភណ្ឌភាព ជាស្នាដៃកូនខ្មែរ ជាពិសេសអ្នកនាងបានយកផលិតផលនេះ មកធ្វើតេស្តដោយផ្ទៃមុខរបស់ខ្លួនឯងផ្ទាល់រយៈពេលជាច្រើនខែ ដើម្បីបានដឹងច្បាស់ពីគុណភាព ព្រោះដូចយើងដឹងស្រាប់ហើយថា មុនជ្រើសរើសផលិតផលណាមួយ អ្នកម្ដាយគ្រប់រូប ស្ត្រីគ្រប់រូប ត្រូវគិតទៅលើផលប៉ះពាល់ដូចគ្នា។ ដូច្នេះពេលដែលអ្នកនាងបានធ្វើតេស្តរួចរាល់ឃើញថា «ខូសហ្សិនហង្ស 6in1» ជាផលិតផលមានគុណភាពខ្ពស់ មិនប៉ះពាល់ដល់ស្បែក និងមានសារជាតិចិញ្ចឹមជាច្រើន ដែលជួបបំប៉នដល់ស្បែកមុខរបស់យើងទៀតផង។

ឱក សុគន្ធកញ្ញា ថ្លែងបន្តថា «ដូចបងប្អូនបានដឹងហើយថា នៅពេលមិត្តនារីចង់ឲ្យខ្លួនឯងស្អាត នៅពេលចេញទៅក្រៅម្ដងៗ យើងទាមទារឲ្យមានការរៀបចំខ្លួន ដូចជាការធ្វើឲ្យផ្ទៃមុខរបស់យើងសរលោងស្អាត ប្រកបដោយភាពជឿជាក់ អ៊ីចឹង! យើងត្រូវការផលិតផលដែលមានគុណភាពខ្ពស់ ដូច្នេះខ្ញុំមានមោទនភាពដែលកូនខ្មែរទាំងពីររូប (អ្នកនាង ហង្ស ម៉ារិនី និងអ្នកនាង សាយ គន្ថាណា) បានបង្កើតនូវផលិតផលខ្នាតអន្តរជាតិនេះឡើង។ ផលិតផលកូនខ្មែរមួយមុខនេះខ្ញុំជឿថា បងប្អូននឹងគាំទ្រ និងសាកល្បង ព្រោះទី១ ក្នុងការជ្រើសរើសប្រើប្រាស់, ទី២ចូលរួមគាំទ្រស្នាដៃរបស់កូនខ្មែរ ដែលមានគំនិតបង្កើតផលិតផលដ៏មានគុណភាព..!»

ដោយឡែក អ្នកនាង ហង្ស ម៉ារិនី អគ្គនាយិកាក្រុមហ៊ុនហង្សបានថ្លែងឲ្យដឹងថា ក្រុមហ៊ុនហង្សបានឈរឈ្មោះរយៈពេលជិត ១០ឆ្នាំមកហើយ ដោយមានការគាំទ្រពីបងប្អូន អតិថិជនទាំងក្នុង និងក្រៅប្រទេស។ រហូតមកដល់ពេលនេះក្រុមហ៊ុនហង្ស បាននឹងកំពុងបន្ត និងអភិវឌ្ឍន៍ខ្លួនបន្ថែម តាមរយៈការផលិតនូវផលិតផលដែលកាន់តែមានគុណភាព ស្របតាមតម្រូវការរបស់អតិថិជន ក្នុងពេលបច្ចុប្បន្ន។ ក្រុមហ៊ុនក៏នៅតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ទំនួលខុសត្រូវខ្ពស់ជាមួយអតិថិជនរបស់យើង ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនយើងអាចដើរមកដល់ចំណុចនេះ!។ ជាក់ស្តែងផលិតផលថ្មីរបស់យើងគឺ ខូសហ្សិនហង្ស 6in1 គឺជាផលិតផលមួយដែលកំពុងតែទទួលបានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំងលើសពីការរំពឹងទុកទៅទៀត។ ទាំងនេះហើយគឺជាមោទនភាពធំធេងបំផុត ព្រោះសបញ្ជាក់ឲ្យឃើញថា ការខិតខំប្រឹងប្រែងស្រាវជ្រាវ ជាមួយអ្នកជំនាញឯកទេសយ៉ាងយូរ នាពេលកន្លងមកពិតជាមិនខកបំណងឡើយ ហើយយើងប្រាកដថា បងប្អូនប្រើប្រាស់ដោយភាពជឿរជាក់ ប្រើដោយទំនុកចិត្ត។

អ្នកនាង ហង្ស ម៉ារិនី បន្តថា ជាមោទនភាពមួយទៀតនោះ គឺក្រុមហ៊ុនហង្សបានសហការជាមួយពេជ្រពេជ្រ (អ្នកនាង សាយ គន្ថាណា) ដែលជាបុគ្គលល្បី មានភាពស្មោះត្រង់ជាមួយអតិថិជន។ ដូច្នេះយើងជឿជាក់ថា ពួកយើងទាំងអស់គ្នានឹងអាចកាន់ដៃគ្នា ធ្វើអាជីវកម្មមួយនេះឲ្យកាន់តែជោគជ័យបន្ថែមទៀត៕