(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំទិវាអូឡាំពិក (Olympic Day) ឆ្នាំ២០២៤ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ នេះបើយោងតាមការឱ្យដឹងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ។

Olympic Day គឺជាទិវា នៃចលនាអូឡាំពិកមួយ ដែលបណ្ដាប្រទេសជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (OC) តែងប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណតម្លៃកីឡាអូឡាំពិក ខណៈកម្ពុជា ក៏បានរៀបចំជារៀងរាល់ឆ្នាំផងដែរ ។

ក្នុងនាមសមាជិកពេញសិទ្ធ IOC គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសទិវា Olympic Day ឆ្នាំ២០២៤ នឹងរៀបចំឡើងវេលាម៉ោយ ៨ ដល់ម៉ោង ១០ព្រឹក ថ្ងៃទី២៣ ខែមិថុនាចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

តាមគម្រោងកម្មវិធីនេះ នឹងមានក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិប្រមាណ ១០០នាក់ និងសិស្សនុសិស្សប្រមាណ ២០០នាក់ នឹងចូលរួមកម្មវិធីដ៏មានសារៈសំខាន់នេះ ៕