(អាល្លឺម៉ង់)៖ ក្រុមជម្រើសជាតិក្រូអាត និងក្រុមអាល់បានី បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុពីការប្រកួតជុំទី២ ស្ថិតក្នុងពូល B ក្រោយពីបានវាយបកគ្នាទៅវិញទៅមកយ៉ាងស្វិតស្វាញ ក្នុងប្រកួតពានរង្វាន់អឺរ៉ុប Euro 2024 នៅអាល្លឺម៉ង់ ដែលធ្វើឡើងនៅកីឡដ្ឋាន VolksparkStadion ដោយមានលោក Francois Letexier សញ្ជាតិបារាំង ជាមន្រ្តីអាជ្ញាកណ្តាលើទីលាន ។

តាមរយៈលទ្ធផលនេះដែរ ស្ថិតក្នុងពូល B ក្រុមអាល់បានី បន្តឈរលេខរៀងទី៣ ហើយក្រុមក្រូអាត ឈរលេខរៀងទី៤ ដោយមានម្នាក់ ១ពិន្ទុដូចគ្នាពីការលេង ២លើក ហើយប្រកួតបញ្ចប់វគ្គចែកពូលនេះ ក្រុមអាល់បានី ត្រូវប៉ះក្រុមអេស្ប៉ាញ នឹងក្រុមក្រូអាត ជួបក្រុមអ៉ីតាលី ក្នុងឱកាសស្វែងរកលទ្ធផលល្អណាមួយរៀងខ្លួន ដើម្បីបានកៅអីឡើងវគ្គ ១៦ក្រុមជាបន្តទៀត ៕