(បរទេស)៖ សហស្ថាបនិក និងជាអតីតប្រធានអ្នកវិទ្យាសាស្រ្តក្រុមហ៊ុន OpenAI លោក IIya Sutskever បានប្រកាសបើកដំណើរការក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (AI) ថ្មីមួយដែលមានឈ្មោះថា Safe Superintelligence ជាក្រុមហ៊ុនដែលផ្តោតលើសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។

ក្រោយលោក IIya Sutskever លាលែងពីតំណែងជាប្រធានវិទ្យាសាស្រ្ត ខណៈពេលនោះលោកបានបង្ហើបឱ្យដឹងថា លោកកំពុងធ្វើការលើកគម្រោងថ្មីមួយ «វាមានក្តីសុខ និងមានន័យណាស់សម្រាប់រូបលោក»។ តែយ៉ាងណា គម្រោងថ្មីនេះហាក់មានភាពខុសប្លែកបើធៀបទៅនឹងក្រុមហ៊ុនធំៗជាច្រើននាពេលបច្ចុប្បន្ននេះ ដោយរូបលោកងាកទៅចាប់អារម្មណ៍លើបញ្ហាសុវត្ថិភាពអ្នកប្រើប្រាស់ AI ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតកំពុងសម្លឹងមើលការគ្របដណ្តប់លើការរីកចំរើននៃ AI។

លោក Sutskerver បានបង្ហោះនៅលើ X ថា ក្រុមហ៊ុន Safe Superintelligence មានការិយាល័យនៅ Palo Alto រដ្ឋ Carlifonia និង Tel Aviv ប្រទេសអ៊ីសា្រអែល។ លោកបានឱ្យដឹងទៀតថា ក្រុមហ៊ុនថ្មីនេះផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ «ការស៊ើបការណ៍សម្ងាត់ប្រកបដោយសុវត្ថិភាព» ក្នុងគោលបំណងជំរុញសមត្ថភាព AI និងធានាសុវត្ថិភាពអ្នកប្រើប្រាស់»

គួរជម្រាបថា ក្រោមកិច្ចខិតខំប្រឹងប្រែងបង្កើតក្រុមហ៊ុន AI ថ្មីនេះលោក Sutskever ត្រូវបានចូលរួមដោយអតីតអ្នកស្រាវជ្រាវ OpenAI លោក Daniel Levy និង Daniel Gross រួមទាំងលោក Cue ជាសហស្ថាបនិក និងជាអតីតអ្នកដឹកនាំ AI នៅ Apple៕