(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីពី ការឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនៅកម្ពុជា លើប្រេងម៉ាស៊ីន និងប្រេងរំអិល ព្រមទាំងគ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្ដម៉ាក «TOYOTA» របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។
យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា «ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើប្រេងម៉ាស៊ីន និងប្រេងរំអិល ព្រមទាំងគ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្ដម៉ាក TOYOTA របស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នៅកម្ពុជា ដែលទទួលបានពីក្រុមហ៊ុន TOYOTA MOTOR CORPORATION»៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖