(អាល្លឺម៉ង់)៖ ក្រុមជម្រើសជាតិស្លូវេនី និងក្រុមស៊ែប៊ី បានចែកគ្នាម្នាក់ ១ពិន្ទុ ពីការប្រកួតជុំទី២ ស្ថិតក្នុងពូល C ក្នុងព្រឹត្តិការណ៍ពានអឺរ៉ុប Euro 2024 ដែលធ្វើឡើងនៅកីឡដ្ឋាន Allian Arena ស្ថិតក្នុងទីក្រុង Munich ដោយមានលោក Istvan Kovacs សញ្ជាតិរ៉ូម៉ានី ជាមន្រ្តីអាជ្ញាកណ្តាលលើទីលាន ។

តាមរយៈលទ្ធផលនេះ ធ្វើឱ្យក្រុមជម្រើសជាតិស្លូវេនី ឡើងឈរលេខ២ ក្នុងតារាងរកបាន ២ពិន្ទុ ក្នុងពូល C បណ្តោះអាសន្ន ខណៈក្រុមកំពុងមាន ៣ពិន្ទុក្នុងដៃ អង់គ្លេស ត្រូវប៉ះក្រុមដាណឺម៉ាក ប្រកួតបញ្ចប់ជុំទី២ នៅការស្វែងរក ៣ពិន្ទុបន្ថែមរៀងៗខ្លួន ហើយក្រុមស៊ែប៊ី ដែលទើបរកបាន ១ពិន្ទុឈរបាតតារាង ហើយនេះជាការលេងស្មើ ២ប្រកួតជាប់គ្នារបស់ក្រុមស្លូវេនី ក្នុងលទ្ធផល ១-១ ដូចគ្នា៕