(ភ្នំពេញ)៖ ក្រុមហ៊ុន Jetour Cambodia ជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដទំនើបម៉ាក JETOUR បានរៀបចំ «កម្មពិធីសម្ពោធបើកលក់ជាផ្លូវការនូវរថយន្ត JETOUR DASHING 2024» ដោយសារតែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា មកលើរថយន្តទំនើបបែបអនាគត និងប្រើប្រាស់បច្ចេកវិទ្យចុងក្រោយបំផុត របស់ប្រទេសអាល្លឺម៉ង់។

ក្នុងពិធីសម្ពោធនោះផងដែរ ក៏មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ MOU រវាង Jetour Cambodia និងធនាគារ BRED BANK ដើម្បីប្រកាសពីកិច្ចសហការរបស់រវាងស្ថាប័នទាំងពីរ ក្នុងការបើកដំណើរការ នូវកម្មវិធីកម្ចីរថយន្ត ក្នុងការផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនដែលចង់ធ្វើការបង់រំលស់រថយន្ត JETOUR តាមរយៈធនាគារ BRED BANK ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីកិច្ចសហការរវាងក្រុមហ៊ុន Jetour Cambodia និងធនាគារ BRED BANK ក្នុងការជួយសម្រួលផ្តល់កម្ចីសម្រាប់អតិថិជន ដែលបំណងចង់ទិញរថយន្តថ្មីសន្លាងពីក្រុមហ៊ុន Jetour Cambodia យកទៅប្រើប្រាស់ ។

ធនាគារនឹងផ្ដល់ហិរញ្ញប្បទានដែលមានតម្លៃប្រកួតប្រជែងរហូតដល់ ៩០% នៃតម្លៃរថយន្តក្នុងរយៈពេលដល់ទៅ ៧ ឆ្នាំ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Jetour Cambodia ដែលនៅក្រោមដំបូលរបស់ ក្រុមហ៊ុន KNN CAMBODIA ជាសម្ព័ន្ធក្រុមហ៊ុនដែលមាននូវគុណសម្បត្តិជាច្រើន ដូចជាភាពខ្លាំងក្នុងការផ្តល់សេវាពេលលក់ សេវាជួសជុលថែទាំ និងធានាក្រោយលក់ ជាពិសេសក្រុមហ៊ុននេះ មានបទពិសោធ៍ជាង២០ឆ្នាំលើការចែកចាយផ្តាច់មុខម៉ាកល្បីៗពី កូរ៉េ ជប៉ុន និងអ៊ីរ៉ុប លើវិស័យគ្រឿងចក្រ និងរថយន្តធន់ធ្ងន់ អចលនទ្រព្យ និងផ្សារសហគមន៍។

ដោយសារតែក្រុមហ៊ុន បានសិក្សាស៊ីជម្រៅថា ធនាគារ BRED BANK ដែលជាធនាគារឈរឈ្មោះជាច្រើនឆ្នាំ និងគឺជាធនាគារបរទេសធំជាងគេមួយនៅក្នុងប្រទេសកម្ពុជាដែលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅក្នុង និងធ្វើការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជាទើបធ្វើឱ្យក្រុមហ៊ុន Jetour Cambodia សម្រេចចិត្តធ្វើ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរ៕

ប្រសិនបើលោកអ្នកមានការចាប់អារម្មណ៍ សូមទាក់ទងមកកាន់៖

*Facebook Page: https://www.facebook.com/profile.php?id=61553610326112

*លេខទូរស័ព្ទ: 017-713-713

*Telegram: t.me/jetour_cambodia Tiktok: https://www.tiktok.com/@jetour_cambodia