(ភ្នំពេញ)៖ កុមារីរូបស្រស់ ប៉ែន លីញហ្គិច បាននិងកំពុងដកបទពិសោធន៍បោះជំហានមកកាន់វិថី នៃការក្លាយជាតារាបង្ហាញម៉ូតប្រចាំប្រទេស ក្រោយពីគេប្រទះឃើញនាងតូចនេះក្នុងកម្មវិធី Fashion Show ជាច្រើន កាលពីពេលថ្មីៗ។

វ័យទើប១២ឆ្នាំពិតមែន តែ លីញ ហ្គិច មានសមត្ថភាពខ្ពស់ក្នុង ការដើរបង្ហាញម៉ូត ថែមទាំងពូកែកាច់ស្ទីលខ្លួនទៀតផង សូម្បីតែការតុបតែងខ្លួនក៏ស៊ីវិល័យសមឈ្មោះជា តារាម៉ូដែលវ័យក្មេង។

ថ្មីៗកន្លងទៅ ប៉ែន លីញហ្គិច បានបង្ហាញខ្លួនចូលរួមនៅក្នុង ព្រឹត្តិការណ៍ The Fashion Avenue ដែលប្រារព្ធឡើងលើកដំបូងនៅហ្វេកធឺរីភ្នំពេញ ដោយម៉ូដែលវ័យតូចនេះបានឈ្នះរង្វាន់ការថតរូបស្អាតទៀតផង។ មិនតែប៉ុណ្ណោះ ម៉ូដែល វ័យក្មេងគួរឱ្យស្រលាញ់ លីញហ្គិច បានសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រឡងម៉ូដែល Face of Kids Cambodia ដែលនឹងធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខ។

គួររំឭកផងដែរថា ដ្បិតវ័យទើប១២ឆ្នាំ តែកុមារី ប៉ែន លីញហ្គិច មានចិត្តសប្បុរសក្នុងការចូលរួមជួយការងារសប្បុរសធម៌ផ្សេងៗ តាមលទ្ធភាពដែលអាចធ្វើបាន តាមលទ្ធភាពដែលអាចធ្វើបាន។ ជាក់ស្តែងកន្លងទៅថ្មីៗនេះ ម៉ូដែលតូចនេះបានចូលរួមចំណែកក្នុងព្រឹត្តិការណ៍ដេញថ្លៃសិល្បៈគំនូរសប្បុរសធម៌ និងការដើរបង្ហាញម៉ូត ដើម្បីរៃអង្គាស ថវិកាជូនទៅកាន់មូលនិធិជួយសង្គ្រោះជីវិតឆលីពីជម្ងឺមហារីកផងដែរ។

ទង្វើ និងការវិការក្មេងស្រីរូបនេះ ទទួលបានការសាទរជាខ្លាំងពីទស្សនិកជន ព្រោះវាជាគំរូល្អសម្រាប់ម៉ូដែលវ័យក្មេង ផ្សេងទៀតឱ្យយកគំរូតាម៕