(ឡូម)៖ គ្រូបង្វឹក Paulo Duarte បានបញ្ចប់សម័យកាល ៣ឆ្នាំរបស់លោក ក្នុងនាមជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិតូហ្គោ ដោយបានដាក់ពាក្យលាលែងចេញពីតំណែង ពីក្រុមដែលជួបការលំបាក ក្នុងការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ 2026 World Cup។ នេះបើតាមការបញ្ជាក់ពីក្រុមមន្ត្រី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA ននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។

មិនមានការបញ្ជាក់ពីហេតុផលច្បាស់លាស់ ត្រូវបានផ្តល់ឱ្យសម្រាប់ការសម្រេចចិត្ត របស់បុរសសញ្ជាតិព័រទុយហ្គាល់នេះនោះទេ ប៉ុន្តែលោកបានបរាជ័យ ក្នុងការធ្វើឱ្យក្រុមមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ 2023 Africa Cup of Nations ហើយកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី៤ ក្នុងពូលនៃការប្រកួតជម្រុះ World Cup របស់ពួកគេ ដាច់ ៧ពិន្ទុ តាមពីក្រោយក្រុមនាំមុខស៊ូដង់ និង ៥ពិន្ទុ តាមពីក្រោយក្រុមខ្លាំងសេណេហ្គាល់។

មានតែក្រុមកំពូល ១ក្រុមប៉ុណ្ណោះ ក្នុងពូលនីមួយៗទាំង៩ ដែលឡើងដោយស្វ័យប្រវត្តិ ទៅកាន់ការប្រកួតក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ដែលនឹងធ្វើឡើងនៅសហរដ្ឋអាម៉េរិក, ម៉ិកស៊ិក និងកាណាដា៕