(បាសេឡូណា)៖ លោក Pere Romeu ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មី របស់ក្លិប Barcelona ផ្នែកនារី ដោយលោកធ្លាប់ធ្វើជាជំនួយការ អតីតគ្រូបង្វឹក Jonatan Giraldez អស់រយៈពេល ៣រដូវកាល។ នេះបើតាមការបញ្ជាក់ពីក្លិបអេស្ប៉ាញ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។

លោក Romeu បានចុះកិច្ចសន្យារយៈពេល ២ឆ្នាំជាមួយ Barcelona។

Romeu នឹងមានការងារច្រើន ដែលត្រូវបំពេញ បន្ទាប់ពីលោក Giraldez បានដឹកនាំក្លិបឈ្នះបានពានរង្វាន់ចំនួន៤ កាលពីរដូវកាលមុនរួមមាន Champions League, Liga F, Copa de la Reina និងពានរង្វាន់ Spanish Super Cup ដោយចាញ់ត្រឹមតែ ១ប្រកួតប៉ុណ្ណោះក្នុងការប្រកួតទាំងអស់។

លោក Giraldez បានចាកចេញពីក្លិប Barcelona ផ្នែកនារី ដើម្បីទៅដឹកនាំក្លិបអាម៉េរិក Washington Spirit។

Barcelona ផ្នែកនារី បានប្រកាសកាលពីដើមសប្តាហ៍នេះ អំពីការនាំយកខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Ewa Pajor មកពីក្លិប VfL Wolfsburg និងអ្នកចាំទីសញ្ជាតិអង់គ្លេស Ellie Roebuck មកពីក្លិប Manchester City ផងដែរ៕