(អាល្លឺម៉ង់)៖ ក្រុមជម្រើសជាតិហ្ស៊កហ្ស៊ី និងក្រុមសាធារណរដ្ឋឆេក ចែកគ្នាម្នាក់បាន ១ពិន្ទុ ពីការលេងស្មើគ្នាក្នុងប្រកួតជុំទី២ ស្ថិតក្នុងពូល F នៃលទ្ធផល ១-១ នៅព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប European Championship 2024 ដែលអាល្លឺម៉ង់ ធ្វើម្ចាស់ផ្ទះជំនាន់ទី១៧ ។

តាមរយៈនេះក្រុមសាធារណរដ្ឋឆេក ឈរតំណែងលេខ៣ និងក្រុមហ្ស៊កហ្ស៊ី ឈរបាតតារាងដោយមាន ១ពិន្ទុដូចគ្នា ក្រោយឆ្លងកាត់ ២ប្រកួតក្នុងពូល F ដ្បិតឱ្យកាសឡើងវគ្គ ១៦ក្រុមនោះ ពួកគេត្រូវធ្វើឱ្យនៅលទ្ធផលឈ្នះនៅប្រកួតទី៣ ៕