(ភ្នំពេញ)៖ ជាក្រុមហ៊ុនគម្រូដ៏ធំមួយនៅកម្ពុជា ដែលតែងតែមិនមើលរំលងនូវរាល់សកម្មភាពសប្បុរសធម៌ទាំងឡាយដើម្បីជួយដល់សង្គម ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុវត្ថិភាពសង្គមជាតិ ដោយក្រុមហ៊ុនបានចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍តន្រ្តីប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន»

ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាយុទ្ធនាការដ៏ធំមួយរបស់រាជរដ្ឋាភិបាល ដូច្នេះហើយទើបក្រុមហ៊ុន ជីប ម៉ុង ដែលកន្លងមកតែងតែជ្រោមជ្រែង និងមិនបោះបង់រាល់ការជួយអភិវឌ្ឍសង្គម បានប្ដេជ្ញាចិត្តជំរុញយុវជនបានយល់ដឹងឱ្យកាន់តែច្បាស់ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ដើម្បីឱ្យសហគមន៍យើងគ្មានគ្រឿងញៀន និងលែងជាបញ្ហារបស់សង្គមជាតិ។

លើសពីការឧបត្ថម្ភព្រឹត្តិការណ៍តន្រ្តីប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានគិតគូរពីប្រជាពលរដ្ឋដែលចូលរួមទស្សនា តាមរយៈការចែកជូនទឹកពិសាកម្ពុជាដោយឥតគិតថ្លៃនៅថ្ងៃនោះផ្ទាល់ផងដែរ៕