(ភ្នំពេញ)៖ ក្រុមហ៊ុន JETOUR Cambodia និងធនាគារ J-Trust Royal Bank បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ក្នុងទិសដៅជួយសម្រួលដល់អតិថិជនដែលមានបំណងចង់ទិញរថយន្តក្នុងក្តីស្រមៃរបស់ខ្លួន ដោយអតិថិជនអាចប្រើប្រាស់កម្ចីរហូតដល់ ៨៥% និងរំលស់រហូតដល់៧ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ចាប់ពី ០.៧៥% តែប៉ុណ្ណោះ។

ពិធីចុះអនុស្សរណៈនេះធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីតាំងដាក់បង្ហាញរថយន្តផ្សារទំនើប AEON Sen Sok Mall ក្នុងឱកាសកម្មវិធីសម្ពោធដាក់លក់ជាផ្លូវការនូវរថយន្ត JETOUR Dashing ស៊េរីឆ្នាំ២០២៤។

ក្រុមហ៊ុន Jetour Cambodia ជាក្រុមហ៊ុននៅក្រោមដំបូលរបស់ក្រុមហ៊ុន KNN CAMBODIA មាននូវគុណសម្បត្តិជាច្រើនក្នុងការប្រលូកក្នុងវិស័យអាជីវកម្ម ក្នុងនោះក្រុមហ៊ុន Jetour Cambodia បានផ្តល់នូវសេវាកម្មពេលលក់ សេវាកម្មកំពុងជួសជុលថែទាំ និងសេវាកម្មធានាក្រោយលក់ ជាពិសេស Jetour Cambodia មានបទពិសោធ៍ជាង២០ឆ្នាំលើការផ្តល់សិទ្ធិចែកចាយផ្តាច់មុខយីហោកម៉ាកល្បីៗជាច្រើនមកពីប្រទេសកូរ៉េ ជប៉ុន និងតំបន់អឺរ៉ុប លើវិស័យគ្រឿងចក្រ និងរថយន្តធន់ធ្ងន់។

គួរបញ្ជាក់ថា រថយន្ត JETOUR DASHING ឆ្នាំ២០២៤នេះបានបំពាក់មកនូវជាមួយម៉ាស៊ីនដល់ខ្លាំង ម៉ាស៊ីន 1.6L Turbo Charged V4 ដែលអាចធ្វើឱ្យមានសន្ទុះខ្លាំងជាមួយកម្លាំងសេសចំនួន១៩៧HPRS រំមួលខ្លាំងរហូតដល់២៣០ជុំ ដែលមានភាពងាយស្រួលសម្រាប់ការធ្វើដំណើរនៅពេលវ៉ាជែង ជាមួយនឹងការសន្សំសំចៃខ្ពស់។

ធនាគារ J-Trust Royal Bank ជាធនាគារដែលឈរឈ្មោះជាច្រើនឆ្នាំ និងជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងប្រទេសកម្ពុជា ដែលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅក្នុងនិងធ្វើការងារនៅកម្ពុជា ទើបធ្វើឱ្យក្រុមហ៊ុន Jetour Cambodia សម្រេចចិត្តចុះអនុស្សរណៈនៃការយោគយល់ជាមួយធនាគារ J-Trust Royal Bank៕

ដើម្បីជ្រាបកាន់តែច្បាស់អាចសាកសួរព័ត៌មានបន្ថែមរយៈ៖
លេខទំនាក់ទំនង៖ 017 713 713
ឆាតសួរព័ត៌មាន: https://www.tiktok.com/@jetour_cambodia