(ភ្នំពេញ)៖ មិនធម្មតាទេ ពីរនាក់ប្ដីប្រពន្ធគាស់ប៊ូសស្រ្តងញុំា ១កំប៉ុង ស្ទុះរត់ចូលបន្ទប់ ផ្អើលអ្នកជិតខាងមកមើល ស្មានតែមានរឿងអី។ តាមពិតពួកគាត់ គាស់ប៊ូសស្រ្តងញុំា ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿងសោះ។

ប្រពន្ធឈ្មោះ ដូង តារ៉ា អាយុ ៣៨ឆ្នាំ មុខរបរជាអ្នកលក់ចាប់ហួយ និងប្ដីឈ្មោះ នុត ចាន់ អាយុ ៣៩ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រៃខ្លា ឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពងស្ពឺ។ តារ៉ា បានប្រាប់ថា រាល់ព្រឹកគាត់តែងតែញុំាប៊ូសស្រ្តងត្រជាក់ៗ១កំប៉ុងជាប្រចាំ ដោយឧស្សាហ៍ត្រូវរង្វាន់លុយណាស់ រហូតថ្ងៃនេះលាភសំណាងធំបានត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿង។

ពេលនោះគ្រាន់តែគាស់ឃើញរូបឡានភ្លាម ស្ទុះរត់ចូលផ្ទះភ្លាម ពិនិត្យមើលម្ដងទៀត ទើបច្បាស់ថាគាត់ត្រូវរង្វាន់ឡានហើយ អរពេកស្រែកផ្អើលអ្នកជិតខាង ផ្អើលពេញភូមិមកឈរពេញមុខផ្ទះជួយអបអរសាទរ រហូតក្រុមហ៊ុនចុះមកពិនិត្យក្រវិលកំប៉ុង និងកំណត់ថ្ងៃប្រគល់រង្វាន់ឡានដល់ផ្ទះ។

នេះបានថា មិនបាច់សន្សំលុយរាប់ឆ្នាំទេ ឱ្យតែញុំាប៊ូសស្រ្តង ដឹងតែមានឡានថ្មីខ្លាញ់គោជិះ៕
* ប៊ូសស្រ្តង ឆ្ងាញ់ខ្លាំង ស្វាងចែស ហើយមានរង្វាន់ច្រើនជាងគេ!