(ប៊ែកឡើង)៖ គោជល់អេស្ប៉ាញ និងក្រុមការពារតំណែងជើងឯក អ៊ីតាលីឡើងវគ្គ ១៦ក្រុមដូចគ្នានៃពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2024 នៅអាល្លឺម៉ង់។

អេស្ប៉ាញ អតីតជើងឯកអ៊ឺរ៉ុប ៣សម័យកាល បញ្ចប់តំណែងកំពូលតារាងនៃពូល B តាមរយ:យកឈ្នះអាល់បានី ១ទល់នឹង០ នាយប់មិញក្នុងប្រកួតទី៣ របស់ពួកគេ។

ក្រុមដែលមាន ៩ពិន្ទុពេញនេះដែរ នឹងរង់ចាំជួបក្រុមលេខ៣ ល្អពីក្នុងពូល D E ឬក៏ពូល F ស្របពេលអ៊ីតាលី ដែលលេងស្មើជាមួយក្រូអាត ១-១ នាយប់មិញ ត្រូវប៉ះក្រុមលេខ២ នៃពូល A គឺស្វីស។

សូមបញ្ជាក់ផងថា គិតមកទល់ពេលនេះ វគ្គសន្សំពិន្ទុសម្រាប់ពូល A និងពូល B បានបញ្ចប់ហើយ និងរកបាន ៦ក្រុមកក់កៅអីស្វ័យប្រវត្តិឡើងវគ្គ ១៦ក្រុមនៅ Euro ជំនាន់ទី១៧ ដែលមានអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះលើកទី២ នេះដែរ៕