(សៀមរាប)៖ ដើម្បីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមបាល់ទាត់រដ្ឋបាលខេត្តសៀមរាប ជាមួយ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៥៖០០រសៀល នៅតារាងអេស អ យូ (ផ្លូវក្រវាត់ក្រុង)។

សូមបញ្ជាក់ផងដែរថា ការប្រកួតនេះនឹងធ្វេីការផ្សាយផ្ទាល់តាមផេករបស់រដ្ឋបាលខេត្តសៀមរាបផងដែរ។ សូ មអញ្ជេីញចូលរួមទស្សនាដោយសេរី ។ កីឡារស់ក្នុងសន្តិភាព ដើម្បីមិត្តភាព សុខភាព សប្បុរសធម៌ និងជៀសឆ្ងាយពីគ្រឿងញៀន៕