(ម៉ូនិច)៖ ខ្សែប្រយុទ្ធនៃក្រុមជម្រើសជាតិឆេក Patrik Schick នឹងខកខានការប្រកួតចុងក្រោយក្នុងពូល F របស់ពួកគេ នៅព្រឹត្តិការណ៍ Euro 2024 ទល់នឹងតួកគីនៅថ្ងៃពុធស្អែកនេះ ដោយសារតែមានបញ្ហារបួស។ នេះបើយោងតាមសារព័ត៌មានឆេក ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

Schick ជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេរួមគ្នា រួមទាំងក្នុងព្រឹត្តិការណ៍ Euro លើកមុន។

គ្រូបង្វឹកក្រុមជម្រើសជាតិឆេក លោក Ivan Hasek បានលើកឡើងថា Schick ទទួលបានការព្យាបាលជាមួយនឹងការរំពឹងថា នឹងអាចចូលរួមប្រកួតបាន ប៉ុន្តែសារព័ត៌មាន​ CT Sport បានចុះផ្សាយនៅថ្ងៃចន្ទថា ខ្សែប្រយុទ្ធមកពីក្លិប Bayern Leverkusen រូបនេះ នឹងមិនអាចចូលប្រកួតបានទេ៕