(ភ្នំពេញ)៖ សិនជូរី ផ្លាហ្សា (CENTURY PLAZA) ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រកាសថា គម្រោងនេះទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ហើយគ្រោងនឹងបើកដំណើរការសាកល្បង នៅខែកក្កដា ឆ្នាំ២០២៤ ដើម្បីត្រៀមខ្លួនរៀបចំពិធីសម្ពោធដ៏ធំនៅខែតុលា។

ការបើកដំណើរការសាកល្បង ពិតជាមានសារៈសំខាន់ណាស់ ព្រោះមិនត្រឹមតែបង្ហាញពីការគាំទ្ររបស់ សិនជូរី ផ្លាហ្សា ទៅកាន់អតិថិជនប៉ុណ្ណោះទេ ក៏ដើម្បីធានានូវការបង្ហាញដ៏ល្អឥតខ្ជោះនៅក្នុងពិធីសម្ពោធ។

តាមរយៈការបើកដំណើរការសាកល្បងនេះ នឹងបង្ហាញពីប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ សិនជូរី ផ្លាហ្សា ចំពោះអតិថិជន និងជំរុញឱ្យពួកគាត់មានទំនុកចិត្ត ចំពោះអនាគតរបស់ សិនជូរី ផ្លាហ្សា។

គម្រោងនេះ គ្របដណ្តប់លើផ្ទៃដី ១១,៤០០ ម៉ែត្រការ៉េ ក្នុងនោះ៣០% ជាតំបន់បៃតង វានឹងក្លាយជាទីតាំងសម្គាល់ថ្មី ក្នុងរាជធានីភ្នំពេញ។ ផ្ទៃក្រឡាសំណង់សរុប ៥០,០០០ម៉ែត្រការ៉េ មាន៩ជាន់ ដែលគ្របដណ្តប់មុខងារជាច្រើនដូចជាលក់រាយ ការកម្សាន្ត និងម្ហូបអាហារ។

ផ្សារកសិកម្មមានអាជីវករជាង ១,០០០នាក់ ខណៈជាន់ទី១ និងជាន់ទី២ មានតូបអាជីវកម្មលក់ដុំ និងរាយ ហើយជាន់ទី៣ ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ភោជនីយដ្ឋាន និងកន្លែងកម្សាន្តរបស់កុមារ ដោយផ្តល់ទីតាំងល្អសម្រាប់អ្នកជួលថ្មី។

សិនជូរី ផ្លាហ្សា មានទីតាំងនៅមហាវិថីសហព័ន្ធរុស្ស៊ី ដោយធ្វើដំណើរត្រឹមតែ ៥នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ គោលដៅរបស់គម្រោងនេះ គឺក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងភ្នំពេញ ទាក់ទាញអតិថិជនក្នុងស្រុក និងក្រៅស្រុក តាមរយៈការផ្តល់ឱ្យពួកគេ នូវសេវាកម្មប្រកបដោយគុណភាព និងបទពិសោធន៍ទិញទំនិញដ៏ពិសេស។

ការបើកសម្ពោធរបស់សិនជូរី ផ្លាហ្សា បង្ហាញទំព័រថ្មីក្នុងការអភិវឌ្ឍពាណិជ្ជកម្ម នៅរាជធានីភ្នំពេញ ដោយរំពឹងថានឹងមានការចូលរួមរបស់លោកអ្នក ដើម្បីធ្វើជាសាក្សីនៃភាពរុងរឿង និងការអភិវឌ្ឍន៍នៃមជ្ឈមណ្ឌលផ្សារទំនើបនេះ ដែលពោរពេញទៅដោយភាពរស់រវើក និងកាលានុវត្តភាព។

សម្រាប់ព័ត៌មានបន្ថែមផ្នែកលក់ សូមទំនាក់ទំនង ០២៣ ៩០១ ៨៥៦។

សិនជូរី ផ្លាហ្សា (CENTURY PLAZA)

ការរចនា និងអាជីវកម្មរបស់សិនជូរី ផ្លាហ្សា ខុសពីមជ្ឈមណ្ឌលផ្សារទំនើបធម្មតាដទៃទៀត ក្នុងទីក្រុងភ្នំពេញ ដោយមានរួមបញ្ចូលលក្ខណៈនៃផ្សារកសិកម្មបែបប្រពៃណីជាមួយនឹងការលក់ដុំ និងរាយ និងការកម្សាន្តបែបសម័យទំនើប បង្កើតបានជាពាណិជ្ជកម្មចម្រុះដ៏ប្លែកមួយ។

ក្នុងនាមជាគម្រោងអភិវឌ្ឍន៍ទីផ្សារឡើងវិញ ដែលដឹកនាំដោយរដ្ឋាភិបាលកម្ពុជា សិនជូរី ផ្លាហ្សា ត្រូវបានគ្រោង និងអនុវត្តយ៉ាងម៉ត់ចត់ជាច្រើនឆ្នាំ ក្នុងគោលបំណងលើកកម្ពស់មុខមាត់ទីក្រុង សោភ័ណភាពបរិស្ថានទីក្រុង និងគុណភាពការរស់នៅរបស់ប្រជាជន ហើយសិនជូរី ផ្លាហ្សាដែលជាទីតាំងសម្គាល់ថ្មីក្នុងរាជធានីភ្នំពេញ នឹងក្លាយជាស្តង់ដារគំរូសម្រាប់គម្រោងអភិវឌ្ឍន៍ឡើងវិញពាណិជ្ជកម្ម នៅក្នុងទីក្រុងភ្នំពេញ។

សិនជូរី ផ្លាហ្សា បូកបញ្ចូលផ្នែកសំខាន់របស់ទីផ្សារកសិកម្មក្នុងស្រុក ជាមួយការទិញឥវ៉ាន់ លក់ដុំ កម្សាន្ត ការិយាល័យនិងសណ្ឋាគារប៊ូទិក។ ដែលផ្តល់នូវកន្លែងដើរទិញឥវ៉ាន់ កន្លែងលំហែអារម្មណ៍និងកម្សាន្តដ៏ល្អសម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ និងភ្ញៀវទេសចរណ៍។ សិនជូរី ផ្លាហ្សានឹងផ្តល់នូវភាពងាយស្រួល ភាពសុខស្រួល និងភាពរីករាយ រួមជាមួយនឹងបទពិសោធន៍តែមួយគត់នៃវប្បធម៌កម្ពុជា។
សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖

អ្នកទំនាក់ទំនងទី១៖ GARY LAM នាយកគ្រប់គ្រងមជ្ឈមណ្ឌលផ្សារទំនើប និងអាជីវកម្ម
(+៨៥៥) ០៩៨៨៥ ៦៦១១

អ្នកទំនាក់ទំនងទី២ Ms. Xiao Luo ទីប្រឹក្សាអចលនទ្រព្យជាន់ខ្ពស់
(+៨៥៥)០១៦៣១ ៣១២២