(ភ្នំពេញ)៖ ​ក្នុងអំឡងពេលថ្មីៗនេះ មានព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ជម្រើស​ជាតិ​ដ៏​ធំ​បំផុត​ប្រចាំ​ទ្វីប​អឺរ៉ុប ដែលក្រុមហ៊ុន «GANZBERG» ជាដៃគូឧបត្ថម្ភធំ ផ្សាយបន្តផ្ទាល់បាល់ទាត់ទ្វីបអឺរ៉ុប។ ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្ត​ទៅ​រៀងរាល់​ ៤ឆ្នាំ​ម្តង គឺកម្មវិធី «Euro 2024» ធ្វើ​ឡើង​រយៈ​ពេល​ចំនួន១​ខែ​ពេញ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី១៤ ខែ​មិថុនា ឆ្នាំ២០២៤ ដល់​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលនេះក្រុមហ៊ុន GANZBERG បានបង្កើតព្រឹត្តិការណ៍មួយមានឈ្មោះថា «GANZBERG អេក្រង់យក្ស ទស្សនាបាល់ទាត់ទ្វីបអឺរ៉ុប!» ដែលមានការ Penalty យកសុទ្ធងាយៗស្រួលៗ និងទទួលបានប្រាក់រង្វាន់រាប់រយដុល្លារ ពេលបានចូលលេង។

ក្រុមហ៊ុន «GANZBERG» បង្កើតព្រឹត្តិការណ៍​ចិត្តល្អយកលុយទៅឲ្យគេងាយៗ ពីមួយខេត្តទៅមួយខេត្ត ស្ទើរតែគ្រប់២៥ខេត្តក្រុងទៅហើយ ប្រជាពលរដ្ឋដែលបានទៅចូលរួម មានចិត្តសប្បាយរំភើបគ្រប់ៗគ្នា ហើយពួកគេថែមទាំងនិយាយថា កម្មវិធីរបស់ «GANZBERG» យកលុយឲ្យពួកគេងាយៗ ហើយថែមទាំងសប្បាយ និងបានទស្សនាបាល់ទាត់ទ្វីបអឺរ៉ុប «GANZBERG» អេក្រង់យក្សជាមួយពួកម៉ាកល្អទៀតផង។

អ្វីដែលកាន់តែអស្ចារ្យថែមទៀតក្រុមហ៊ុន «GANZBERG» នឹងបន្ថែមទឹកប្រាក់រង្វាន់ក្នុងការ Penalty យកសុទ្ធងាយៗរហូតដល់ខ្ទង់ពាន់ដុល្លារ នៅថ្ងៃ​ប្រកួតបាល់ទាត់​ជម្រើស​ជាតិ​ដ៏​ធំ​បំផុត​ប្រចាំ​ទ្វីប​អឺរ៉ុប Final ហើយនឹងមានការផ្សាយបន្តផ្ទាល់បាល់ទាត់ទ្វីបអឺរ៉ុបផងដែរ!៕