(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ មាស ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រយៈពេលពីរឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥។ ការទទួលស្គាល់នេះ គឺជាលទ្ធផលនៃការប្តេជ្ញាចិត្តរបស់ធនាគារចំពោះអនុលោមពន្ធភាពសារពើពន្ធ តម្លាភាព និងការទូទាត់បង់ពន្ធតាមកាលកំណត់។

ថ្នាក់គ្រប់គ្រងធនាគារ ខេប៊ីប្រាសាក់ បានសម្តែងនូវមោទនភាព និងអំណរគុណ ដោយលើកឡើងថា «ការទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាសនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ធនាគារ ខេប៊ីប្រាសាក់ ដែលបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រកាន់ខ្ជាប់តាមបទប្បញ្ញត្តិស្តីពីពន្ធដារ ដែលកំណត់ដោយរាជ រដ្ឋាភិបាលកម្ពុជា។ ពានរង្វាន់នេះ គឺជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ និងសុចរិតភាពរបស់ក្រុមការងារទាំងមូលក្នុងការធានាបាននូវតម្លាភាព និងការបំពេញកាតព្វកិច្ចបង់ពន្ធ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាជាបន្តបន្ទាប់»

លោកបានបន្ថែមថា «ក្នុងនាមគណៈគ្រប់គ្រងធនាគារ ខេប៊ីប្រាសាក់ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអគ្គនាយកដ្ឋានពន្ធដារចំពោះការទទួលស្គាល់ដ៏ថ្លៃថ្លានេះ។ យើងខ្ញុំបន្តប្តេជ្ញារក្សាបទដ្ឋានខ្ពស់បំផុតនៃការអនុលោមពន្ធដារ និងរួមចំណែកជាវិជ្ជមានដល់ការរីកចម្រើនរបស់ប្រទេសជាតិ»

វិញ្ញាបនបត្រនេះសបញ្ជាក់ពីការប្ដេជ្ញារបស់ធនាគារ ខេប៊ីប្រាសាក់ ចំពោះការប្រកបអាជីវកម្មដោយក្រមសីលធម៌ និង ការបំពេញតួនាទីរបស់ខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានទំនួលខុសត្រូវក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានអំពីធនាគារ ខេប៊ីប្រាសាក់ សូមចូលតាមតំណភ្ជាប់ www.kbprasacbank.com.kh ៕