(ភ្នំពេញ)៖ បាងកក អ៊ែរវេយ៍ បានជូនដំណឹងដល់សាធារណជនអ្នកចូលរួមក្នុងកម្មវិធី Bangkok Airways Boutique Journey នៅថ្ងៃទី៥-៧ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង១០ព្រឹក រហូតដល់៨យប់ នៅ Central Court ជាន់ផ្ទាល់ដី នៃផ្សារទំនើបអ៉ីអនសែនសុខ។

លោកអ្នកនឹងបានចូលរួមការបង្ហាញ និងដាក់លក់ជាផ្លូវការមុនគេនូវ Cambodia Travel Pass ដែលជាបណ្ណពិសេសសម្រាប់ការធ្វើដំណើរឥតកំណត់រវាងភ្នំពេញ-បាងកក ឬសៀមរាប-បាងកក ចាប់ពីថ្ងៃទី១ សីហា ២០២៤ រហូតដល់ថ្ងៃទី៣១ កក្កដា ២០២៥។ ក្នុងតម្លៃត្រឹមតែ ២,៥៩០ដុល្លារ បណ្ណនេះផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗជាច្រើន ដូចជា ការដំឡើងជាសមាជិកភាព FlyerBonus Premier ទទួលបាន១០គីឡូបន្ថែមសម្រាប់ការដាក់អីវ៉ាន់ អាចចូលកន្លែងសម្រាករង់ចាំនៅ Blue Ribbon Club Business Class Lounge អាទិភាពក្នុងការចុះឈ្មោះ អាទិភាពក្នុងការឡើងយន្តហោះ អាទិភាពក្នុងការទទួលបានអីវ៉ាន់ អាចផ្លាស់ប្តូរការកក់ដោយឥតកំណត់ និងការជ្រើសរើសកន្លែងអង្គុយដោយសេរី។ ប្រញាប់ឡើង! បណ្ណពិសេសនេះមានចំនួនកំណត់!

បន្ថែមពីលើបណ្ណ Cambodia Travel Pass ក៏មានការលក់ជូនសំបុត្រយន្តហោះតម្លៃពិសេសផងដែរ សម្រាប់ការធ្វើដំណើរពីថ្ងៃទី៥ កក្កដា រហូតដល់ ៣១ ធ្នូ ២០២៤ ដែលមានតែនៅក្នុងកម្មវិធីនេះប៉ុណ្ណោះ។ លោកអ្នកអាចរីករាយជាមួយនឹងការធ្វើដំណើរទៅមករវាងភ្នំពេញ-បាងកក ក្នុងតម្លៃចាប់ពី២០៨ដុល្លារប៉ុណ្ណោះ ខណៈដែលការធ្វើដំណើរទៅមករវាងភ្នំពេញ-បាងកក-ភូកេត ឬឈៀងម៉ៃ មានតម្លៃចាប់ពី២៨៨ដុល្លារប៉ុណ្ណោះ (តម្លៃសរុបរួមបញ្ចូលពន្ធទាំងអស់)។

លើសពីនេះទៅទៀត អ្នកដែលបានជាវបណ្ណ ឬសំបុត្រយន្តហោះនៅក្នុងកម្មវិធី ព្រមទាំងអ្នកចូលរួមទាំងអស់នឹងអាចលេងហ្គេមកម្សាន្ត ក៏ដូចជាមានឱកាសឈ្នះសំបុត្រយន្តហោះ និងវត្ថុអនុស្សាវរីយ៍ជារៀងរាល់ថ្ងៃផងដែរ។ កុំរំលងឱកាសចំណេញសម្រាប់ការធ្វើដំណើរ និងសកម្មភាពសប្បាយៗនេះឱ្យសោះ។

អញ្ជើញចូលរួមក្នុងកម្មវិធី Bangkok Airways Boutique Journey រួចចាប់ផ្តើមការធ្វើដំណើររបស់អ្នក!៕