(ភ្នំពេញ)៖ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីក្នុងក្រុមកីឡាជម្រើសជាតិ ឆ្នាំ២០២៤ លើប្រភេទកីឡាហែលទឹក ចំនួន ០៣រូប ត្រូវបានជ្រើសរើសឱ្យទៅចូលរួមការប្រកួតកីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០២៤ (2024 Summer Olympic Games) នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ នេះបើតាមសហព័ន្ធខ្មែរកីឡាហែលទឹក បានឱ្យដឹងនារសៀលថ្ងៃទី២៨ ខែមិនុថា ឆ្នាំ២០២៤ ។

សម្រាប់សមាសភាពគ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលត្រូវបានជ្រើសរើសចូលរួមការប្រកួតខាងលើរួមមាន កញ្ញា ហែម ថុនវិទីនី ជាគ្រូបង្វឹក ជាមួយកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា នឹងកីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ ។ ជាមួយគ្នានេះសហព័ន្ធខ្មែរកីឡាហែលទឹក សូមជូនពរ ការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព សុខភាពល្អ និងសូមប្រកបដោយជោគជ័យ ៕