(កំពង់ស្ពឺ)៖ ធ្លាប់តែឮមានលោកពូម្នាក់ ជិះឡានចែកលុយតាមផ្លូវ ជាយូរណាស់មកហើយ អីឡូវមានបុរសម្នាក់ទៀតហើយ មានទឹកចិត្តល្អ និងចិត្តសប្បុរស ជិះឡានចែកលុយប្រជាពលរដ្ឋ តាមផ្លូវសឹងតែមួយភូមិតែម្ដង។

កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារ GANZBERG បានចុះទៅប្រគល់រង្វាន់ ជូនអតិថិជនកំពូលសំណាង ដែលបានឈ្នះរង្វាន់យក្ស រថយន្តខ្លាញ់គោពី GANZBERG BEER ដែលមានលេខរៀងទី ២២១ បានទៅលើឈ្នោះ សៀង ចុងថុង រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមការសាកសួរព័ត៌មានអំពីរូបគាត់ផ្ទាល់ គាត់បាននិយាយថា មូលហេតុដែលធ្វើឲ្យគាត់ បានឈ្នះរថយន្តខ្លាញ់គោមួយគ្រឿងនេះ គឺគាត់បានទៅជឿរស្រាបៀរ GANZBERG ពីអ្នកលក់នៅជិតផ្ទះចំនួន ៦កំប៉ុង យកមកពិសារ គ្រាន់តែគាស់កំប៉ុងទី២ ភ្លាមឃើញរូបរថយន្តនៅលើក្រវិលកំប៉ុងភ្លាមៗ តែម្ដង គាត់ថា «សំណាងអីក៏សំណាងយ៉ាងនេះ»

ខណៈពេលដែលក្រុមងារកំពុងតែរៀបចំ ចាត់ចែងការប្រគល់រង្វាន់ជូនរូបគាត់ គាត់ក៏បានសម្រេចចិត្តថា ដើម្បីអបអរសាទរដល់ខ្លួនឯងផ្ទាល់ ក៏បានដកលុយមួយចំនួនធំ ដើម្បីចែកជូនបងប្អូន ប្រជាពលរដ្ឋរស់នៅក្នុងភូមិនោះ។ ហើយអ្វីដែលស្មានមិនដល់នោះគឺ គាត់បានជិះលើឡានខ្លាញ់គោ ដែលទើបតែប្រគល់ជូន ជិះចែកលុយដល់បងប្អូនឡើងផ្អើលពេញភូមិតែម្ដង។

គាត់ពិតជាអតិថិជន ដែលមាននូវទឹកចិត្តល្អ ចេះចែករំលែក ព្រោះរូបគាត់ ក៏មិនមែនជាអ្នកធូរធារអ្វីដែរទេ ហើយគាត់បានបន្តទៀតថា GANZBERG ពិតជាមានរសជាតិឆ្ងុយឆ្ងាញ់ ហើយថែមទាំងមានរង្វាន់ច្រើនសន្ធឹកសន្ធាប់ពិតៗ ដែលគ្រប់គ្នានឹកស្មានមិនដល់ ហើយសម្រាប់រូបគាត់គាត់ផ្ទាល់ពិតជារំភើបខ្លាំងណាស់ ដែលបានឈ្នះរង្វាន់រថយន្តខ្លាញ់គោពី GANZBERG។

ជាចុងក្រោយ រូបគាត់ផ្ទាល់ក៏បានបន្ថែមទៀតថា បើចង់ក្លាយជាម្ចាស់រង្វាន់យក្សដូចរូបគាត់ សូមបន្តការគាំទ្រស្រាបៀរ GANZBERG អោយបានគ្រប់ៗគ្នា។ GANZBERG ឆ្ងាញ់ ផឹកស្រួល ស្រួលផឹកសូមពិសាដោយការទទួលខុសត្រូវ! បើស្រវឹងសូមកុំបើកបរ៕