(ភ្នំពេញ)៖ ការបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ គឺជាជំហានមួយនៃភាពជោគជ័យ ក្នុងដំណើរការសិក្សា នៃនិស្សិតគ្រប់ៗគ្នា។ ប៉ុន្តែការអប់រំ មិនអាចឈប់ត្រឹមកម្រិតនេះបានទេ ការសិក្សារៀនសូត្រ ប្រៀបបីដូចជា ការធ្វើដំណើរលើវិថីមួយដែល ទាមទារអោយនិស្សិត ត្រូវតែមានការអភិវឌ្ឍជានិច្ច ដើម្បី ឆ្ពោះទៅកាន់ភាពជោគជ័យក្នុង ទីផ្សារការងារ ឬ ក្នុងការគ្រប់គ្រងអាជីវកម្ម។ ម្យ៉ាងទៀត និស្សិតគួរតែ ស្វែងយល់សិក្សាបន្ថែម លើជំនាញណា ដែលមានការទទួល ស្គាល់ជាអន្តរជាតិ ដែលអាចយកទៅប្រើបាស់ បានទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។

ហេតុដូច នេះវិទ្យាស្ថានខេមអេដ មានការផ្តល់ជូននូវកម្មវិធីសិក្សា ថ្នាក់អនុបណ្ឌិតវិទ្យាសាស្រ្ត ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដែលក្នុងនោះមានរួមបញ្ចូលនៅ កម្មវិធីសិក្សា ផ្នែកគណនេយ្យ ដែលមានការទទួលស្គាល់ខ្ពស់បំផុត នៅលើ ពិភព លោក គឺ កម្មវិធីគណនេយ្យករជំនាញ ACCA ដែលជាកម្មវិធីបណ្ដុះបណ្ដាលមួយ និស្សិតនូវលក្ខណៈសម្បត្តិ វិជ្ជាជីវៈ ជំនាញ និងចំណេះដឹងខ្ពស់ក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មដែលនិយោជកត្រូវការបំផុត។

បន្ថែមពីនេះ អត្ថប្រយោជន៍នៃគុណវុឌ្ឍិរបស់ កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតវិទ្យាសាស្រ្តផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ + ACCA នៅវិទ្យាស្ថានខេមអេដ គឺនិស្សិតនឹងត្រូវបានសិក្សាជាមួយសាស្ត្រាចារ្យ ដែលមកពីបណ្តាប្រទេសជាច្រើនដូចជា ប្រទេសកម្ពុជា  ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ប្រទេសសាំងហ្គាពួរ និងបណ្តាប្រទេសផ្សេងៗទៀតនៅលើសកលលោក។ 

អ្វីដែលពិសេសនោះ សាស្រ្តាចារ្យ នៅវិទ្យាស្ថានខេមអេដ សុទ្ធសឹងតែមានគរុកោសល្យ រួមជាមួយបទពិសោធន៍ក្នុងការបង្រៀន ក៍ដូចជាផ្តល់នៅចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុ បច្ចេកទេស មូលដ្ឋានទិន្នន័យ និងជំនាញស្រាវជ្រាវដែលជាកត្តាចាំបាច់ និងសំខាន់បំផុត សម្រាប់អាជីពគណនេយ្យប្រកបទៅដោយភាពជោគជ័យ។

មួយវិញទៀត បើលោកអ្នកដែលជាម្ចាស់អាជីវកម្ម វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការជម្រុញ និងយកចិត្តទុកដាក់ហ្វឹកហាត់ បណ្ដុះបណ្ដាលជាមួយ នឹងថ្នាក់អនុបណ្ឌិតវិទ្យាសាស្រ្ត ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នេះដល់បុគ្គលិកផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុ របស់ខ្លួន ពីព្រោះថា ប្រសិនបើបុគ្គលិកមានចំណេះជំនាញនេះច្បាស់លាស់ គឺពិតណាស់នឹងផ្ដល់ជាអត្ថប្រយោជន៍ដល់ការអភិវឌ្ឍន៍ក្រុមហ៊ុនឲ្យមានដំណើរការល្អ និងការរីកចម្រើនទៅមុខ។

និស្សិតដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះពីឥឡូវនេះតទៅរហូតដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ហើយវិទ្យាស្ថានរីករាយស្វាគមន៍ជានិច្ច សម្រាប់ការសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរសព្ទ 010 986 523/070 673 673 ក៏ដូចជាតាមរយៈតេឡេក្រាមលេខ 078 588 886 ឬក៏តាមរយៈអ៉ីម៉ែល [email protected]។ លោកអ្នកអាចចុះឈ្មោះ ផ្ទាល់នៅទីតាំងផ្ទះលេខ 64 ផ្លូវ108 សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈគេហទំព័រ www.cam-ed.edu.kh (http://www.cam-ed.edu.kh/) ៕