(ឡុងដ៏)៖ ក្រុម Ipswich Town ដែលទើបតែឡើងមកលេងលីគកំពូងអង់គ្លេស Premier League ជាថ្មីម្តងទៀតនេះ បានសម្រេចទិញផ្តាច់ខ្សែប្រយុទ្ធវ័យក្មេង Omari Hutchinson ពីក្លិបរួមលីគ Chelsea ក្នុងត្រៀមរដូវកាលថ្មី ជាតម្លៃប្រហែលជាង ២០លានផោន និងមានការបូកបន្ថែម និងព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៥ឆ្នាំផងដែរ។

Omari Hutchinson ជាកីឡាករវ័យក្មេងមួយរូប ដែលបានរួមចំណែកជួយក្លិប Ipswich Town មានកៅអីឡើងមកលេងលីគអង់គ្លេស ក្នុងនាមជាកីឡាករខ្ចីជើងពីក្លិប Chelsea ក្នុងរដូវកាល២០២៣-២៤ ជាមួយការបង្ហាញខ្លួនបានចំនួន ៥០ប្រកួតរកបាន ១១គ្រាប់ ។

រំលឹកផងថា Omari Hutchinson ជាកីឡាករម្នាក់ធ្លាប់លេងក្នុងឈុតយុវជនអង់គ្លេស នៅកម្រិតយុវជន U17 និង U19 មុនពេលផ្លាស់ទៅលេងឱ្យជម្រើសជាតិហ្សាម៉ាអ៊ីក (Jamaica) បានចំនួន ២ប្រកួតផងដែរ ៕