(បរទេស)៖ ទូរស័ព្ទ iPhone ស៊េរីរបស់ក្រុមហ៊ុន Apple គឺ iPhone 16 ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលជាមួយនឹងការរចនាថ្មបែបថ្មីទាំងអស់ ដែលនឹងផ្តល់សារៈសំខាន់ជាច្រើនដល់អ្នកប្រើប្រាស់ ជាពិសេសមានភាពងាយស្រួលក្នុងការដោះដូរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Forbes នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។

យោងតាមរបាយការណ៌ថ្មីរបស់ The Information បានឲ្យដឹងថា ក្រមហ៊ុន Apple បាននឹងកំពុងតែធ្វើការនៅលើបច្ចេកវិទ្យាថ្មីសម្រាប់ថាមពលដែលនឹងមានប្រើប្រាស់នៅលើ iPhone ជំនាន់ថ្មី។ ដោយសារតែមានការទាមទាពីសហគមន៌អឺរ៉ុបទៅលើការផ្លាស់ប្តូរនូវទម្រង់នៃថាមពលថ្ម សម្រាប់ស្មាតហ្វូនទាំងអស់នៅឆ្នាំ២០២៥ខាងមុខនោះ ហើយពេលនេះ Apple បានសម្រេចចិត្តធ្វើការអាប់ដែតទៅលើថាមពលនៅលើ iPhone ហើយ។ 

ការធ្វើឲ្យប្រសើរឡើងនោះ គឺបានន័យថា ពេលនេះ ក្រុមហ៊ុន Apple បានធ្វើការផ្លាស់ប្តូរហើយ ដោយមានការឌីស្សាញស្រោមថ្មពីលោៈរុំពីលើថាមពល ដែលបច្ចេកវិទ្យាថ្មីនេះត្រូវបានគេរាយការណ៍ថា គឺជារបកគំហើញថ្មី នឹងមានភាពងាយស្រួលជាងមុន។ ត្បិតកន្លងទៅ ថាមពលថ្ម ដែលមាននៅលើស្មាតហ្វូនជាច្រើន ត្រូវបានគេមើលឃើញថា គឺមានការឌីស្សាញនៅក្នុង foil និងមានការភ្ជាបជាមួយស្មាតហ្វូនតាមរយៈបន្ទះ adhesive strips ដែលគ្រប់គ្នាធ្លាប់ដោះវាចេញដើម្បីទាញថ្មចេញពីស្មាតហ្វូន។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាព័ត៌មានពីអ្នកវិភាគប៉ុណ្ណោះ ខណៈដំណឹងពិតប្រាកដនោះ ឬមានការអាប់ដេតឬអត់នោះ មានតែរងចាំការប្រកាសបង្ហាញរបស់ Apple ផ្ទាល់នាពេលខាងមុខប៉ុណ្ណោះ៕